681 ezgif.com resize
Swift cc time

ឱកាសសម្រាប់សិស្ស ៦រូប តំណាងកម្ពុជា ចូលរួមកម្មវិធី Junior Science Odyssey នៅហ្វីលីពីន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
 

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងធ្វើការជ្រើសរើសយុវសិស្សចំនួន៦រូប និងលោកគ្រូ-អ្នកគ្រូអម ចំនួន ២រូប ដើម្បីចូលរួមក្នុងកម្មវិធី 11th ASEAN+3 Junior Science Odyssey (APT JSO-11) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅប្រទេសហ្វីលីពីន។ រាល់ការចំណាយទាំងអស់ នឹងត្រូវរ៉ាប់រងដោយអ្នករៀបចំកម្មវិធី។

​យោងតាមគេហទំព័រ អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ក្រសួងឧស្សាហកម្ម នឹងធ្វើការជ្រើសរើសយុវសិស្សចំនួន ៦ រូប និងលោកគ្រូ-អ្នកគ្រូអម ចំនួន ២ រូប ដើម្បីចូលរួមក្នុងកម្មវិធី 11th ASEAN+3 Junior Science Odyssey (APT JSO-11)។ ក្នុងឆ្នាំ២០២៦នេះ កម្មវិធីរៀបចំឡើងក្រោមមូលបទកម្មវិធី៖ «សកម្មភាពអាកាសធាតុ និងនវានុវត្តន៍អេឡិចត្រូនិកដែលមានទំនួលខុសត្រូវសម្រាប់និរន្តរភាព (អាស៊ាន+៣ CARES)»។

កម្មវិធី 11th ASEAN+3 Junior Science Odyssey (APT JSO-11)  នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅប្រទេសហ្វីលីពីន។ កម្មវិធីនេះឆ្លើយតបទៅនឹងផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ២០៣០ ដែលមានគោលបំណងជំរុញឱ្យសិស្សានុសិស្សរៀនចំជំនាញស្ទែមយ៉ាងហោចណាស់៥០% ត្រឹមឆ្នាំ២០៣០។

 

បើតាមប្រភពដដែល ដើម្បីអាចដាក់ពាក្យបាន សិស្សត្រូវមានអាយុយ៉ាងតិច ១៣ ឆ្នាំ និងមិនលើសពី ១៥ ឆ្នាំ ១១ ខែ គិតត្រឹមខែកក្កដា ឆ្នាំ ២០២៦ មានចំណេះដឹងភាសាអង់គ្លេសល្អ មានលិខិតឆ្លងដែនដែលមានសុពលភាព និងមានចំណាប់អារម្មណ៍ ឬបទពិសោធក្នុងការស្រាវជ្រាវ ឬ ការប្រកួតប្រជែងខាង STEM។ ជាពិសេស សិស្សត្រូវមានសមត្ថភាពធ្វើការងារជាក្រុម និងឆន្ទៈក្នុងការភ្ជាប់ ទំនាក់ទំនងជាមួយមិត្តភក្តិមកពីប្រទេសដទៃ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាមអនឡាញ (យុវសិស្ស)៖ https://shorturl.at/8whaS ។ ចំណែកឯ  គ្រូបង្រៀន អាចដាក់ពាក្យតាមរយៈ៖ https://shorturl.at/IxmjZ  ឱ្យបានត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ រសៀល៕


Khcct banner

អត្ថបទទាក់ទង