Khmer suport khmer cc time

សាលារៀនរដ្ឋ និងឯកជន នៅភ្នំពេញ នឹងត្រូវផ្អាកដំណើរការ ២ថ្ងៃ ក្នុងឱកាសកម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់នៅក្នុងរាជធានីភ្នំពេញ នឹងត្រូវផ្អាកដំណើរការបង្រៀន និងរៀនជាបណ្តោះអាសន្នចំនួន ២ ថ្ងៃ គឺនៅថ្ងៃទី១៤ និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ ការសម្រេចផ្អាកនេះ ធ្វើឡើងស្របពេលដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិ រួមមានសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ។

យោងតាមលិខិតរបស់មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានឱ្យដឹងថា វិធានការផ្អាកដំណើរការសាលារៀននេះ គឺដើម្បីចៀសវាងការរំខាននានាដែលបង្កឡើងដោយការកកស្ទះចរាចរណ៍ ក្នុងអំឡុងពេលដែលកម្ពុជាកំពុងរៀបចំព្រឹត្តិការណ៍កម្រិតអន្តរជាតិនេះ។

ជាមួយគ្នានេះ មន្ទីរអប់រំ រាជធានីភ្នំពេញ ក៏បានស្នើឱ្យគណៈគ្រប់គ្រងសាលារៀនទាំងអស់ ជួយសហការផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទូលំទូលាយ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដល់បុគ្គលិកអប់រំ មាតាបិតា និងអ្នកអាណាព្យាបាលសិស្សគ្រប់រូប ដើម្បីបានជ្រាបជាព័ត៌មាន និងងាយស្រួលរៀបចំការធ្វើដំណើរ និងការសិក្សារបស់កូនចៅ៕

Khcct banner

អត្ថបទទាក់ទង