681 ezgif.com resize
Swift cc time

វិទ្យាស្ថាន NPIC ផ្តល់អាហារូបករណ៍ ៣០០០កន្លែង លើមុខជំនាញចំនួន២២ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ៣០០០កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ក្រោមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET 1.5M) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ។

បើតាមវិទ្យាស្ថាន NPIC បានឱ្យដឹងថា វិទ្យាស្ថានបានបណ្តុះបណ្តាលលើជំនាញចំនួន ២២ រួមមាន ១.ជំនាញការផលិតនំ, ២.ជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ៣.ជំនាញធុរកិច្ចភេសជ្ជៈ, ៤.ជំនាញការរចនាក្រាហ្វិកដោយកុំព្យូទ័រ, ៥.ជំនាញការថែទាំនិងជួសជុលរថយន្ត, ៦.ជំនាញការកែច្នៃបន្លែនិងផ្លែឈើ, ៧.ជំនាញការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ៨.ជំនាញការងារកំបោរ, ៩.ជំនាញការដំឡើងបណ្តាញបំពង់ទឹក, ១០.ជំនាញការងារការ៉ូ, ១១.ជំនាញការដំឡើងប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី, ១២.ជំនាញការថែទាំនិងជួសជុលទូរសព្ទដៃ, ១៣.ជំនាញការថែទាំនិងជួសជុលជណ្តើរយន្ត, ១៤.ជំនាញការបន្ស៊ីលោហៈ, ១៥.ជំនាញការផ្សារអគ្គិសនី, ១៦.ជំនាញការថែទាំងនិងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត, ១៧.ជំនាញការថែទាំនិងជួសជុលអគ្គិសនីរថយន្ត, ១៨.ជំនាញសេវាកម្មកុំព្យូទ័រ, ១៩.ជំនាញការដំឡើងនិងថែទាំបណ្តាញកុំព្យូទ័រ, ២០.ជំនាញការវាស់ភ្នែកនិងកាត់កញ្ចក់វ៉ែនតា, ២១.ការធ្វើម្ហូបខ្មែរ, និង២២.ការដំឡើងនិងថែទាំកាមេរ៉ាសុវត្ថិភាព។

ចំពោះយុវជនដែលចាប់អារម្មណ៍លើអាហារូបករណ៍នេះ អាចចាប់ផ្តើមនៅវគ្គសិក្សាថ្មី នឹងចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១២ ៦៤៩ ២៦២/ ០៨៩ ៤២៦ ០៩៨/ ឬមកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ដែលមានទីតាំងស្ថិតនៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕


Khcct banner

អត្ថបទទាក់ទង