681 ezgif.com resize
Swift cc time

យុវតីបីរូប ជាប់ជ័យលាភីគំនូរសម្រាប់ច្នៃសម្បកវេចខ្ចប់ផលិតផលក្នុងស្រុក នៅក្នុងកម្មវីធី «Dream Girl Design Contest» ជំនាន់ទី១៣

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/
រូបភាព៖ DREAM GIRLS Design Contest

ភ្នំពេញ៖ កម្មវិធីប្រកួតគំនូរ និងស្នាដៃស្ត្រី ជំនាន់ទី១៣ នាថ្ងៃទី១៧ ខែឧសភា បានរកឃើញយុវតីជាម្ចាស់ជ័យលាភីចំនួន ៣រូប ដែលមានស្នាដៃគំនូរ និងភាពច្នៃប្រឌិតដែលលេចធ្លោក្នុងការរចនាសម្បកវេចខ្ចប់ផលិតផលក្នុងស្រុក។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ទេពកោសល្យ សិល្បៈច្នៃប្រឌិត និងស្នាដៃរបស់ស្រ្តីវ័យក្មេងកម្ពុជា និងជួយបង្កើនគុណតម្លៃសម្បកវេចខ្ចប់ផលិតផលខ្មែរឱ្យកាន់តែមានភាពទាក់ទាញ និងអាចប្រកួតនៅក្នុងទីផ្សារ។

រូបភាព៖ DREAM GIRLS Design Contest

យោងតាមគេហទំព័រផ្លូវការរបស់ DREAM GIRLS Design Contest យុវតីឆ្នើមទាំងបីរូបដែលទទួលបានជ័យលាភីរួមមាន ជ័យលាភីលេខ២ មានចំនួន២រូប បានទៅលើ យុវតី ឈូ យូហ៊ុយ និងយុវតី ភាព វណ្ណេ ប្រានីកា និងជ័យលាភីលេខ៣ បានទៅលើ យុវតី ឈួត ស៊ីតដឺនី។ នៅក្នុងកម្មវិធី មិនមានយុវតីដែលទទួលបានជ័យលាភីលេខ១ នោះទេ។

រូបភាព៖ DREAM GIRLS Design Contest

គួរបញ្ជាក់ថា កម្មវិធីនេះគឺជាការច្នៃបញ្ចូលរវាងភាពច្នៃប្រឌិតនៃគំនូរជាមួយផលិតផលក្នុងស្រុកតាមរយៈការធ្វើជាសម្បកវេចខ្ចប់ សូកូឡាគ្រាប់ស្វាយចន្ទី អាហារសម្រន់ និងផលិតផលខ្មែរជាច្រើនទៀតផងដែរ៕

រូបភាព៖ DREAM GIRLS Design Contest


Khcct banner

អត្ថបទទាក់ទង