ភ្នំពេញ៖ សាកលវិទ្យាល័យ Muhammadiyah Purworejo របស់ប្រទេសឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សម្រាប់ឆ្នាំ២០២៦ បន្តការសិក្សាកម្រិតបរិញ្ញាបត្រ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់។កាលបរិច្ឆេទផុតកំណត់ទទួលពាក្យសម្រាប់អាហារូបករណ៍នេះគឺនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។
យោងតាមសេចក្តីជូនដំណឹងនៃក្រសួងអប់រំ បានឱ្យដឹងថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃប្រទេសឥណ្ឌូនេស៊ី នឹងផ្តល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ កម្រិតបរិញ្ញាបត្រ ផ្តល់ជូនការសិក្សាឥតគិតថ្លៃចំនួន ៨ឆមាស និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ មានការបញ្ចុះតម្លៃសិក្សា ៥០% ចំនួន ៣ ឆមាស។
កាលបរិច្ឆេទផុតកំណត់ទទួលពាក្យសម្រាប់អាហារូបករណ៍នេះគឺនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។ សម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ ចង់ទទួលបានបទពិសោធន៍សិក្សានៅលើទឹកដីនៃប្រទេសឥណ្ឌូនេស៊ី សូមរួសរាន់ធ្វើការចុះឈ្មោះឱ្យបានទាន់ពេលវេលា បំពេញទម្រង់បែបបទចុះឈ្មោះតាមប្រព័ន្ធអនឡាញ តាមរយៈតំណភ្ជាប់៖ bit.ly/ScholarshipUMPWR2026 ត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។
ប្រសិនបើបេក្ខជនមានចម្ងល់ ឬចង់សាកសួរព័ត៌មានលម្អិតទាក់ទងនឹងកម្មវិធីសិក្សា និងឯកសារតម្រូវផ្សេងៗ អាចធ្វើការទំនាក់ទំនងផ្ទាល់ទៅកាន់ លោកបណ្ឌិត Abdul Ngafif តាមរយៈលេខទូរស័ព្ទ +6287732848232 ឬ Email: [email protected]៕