681 ezgif.com resize
Swift cc time

សាកលវិទ្យាល័យ Oxford របស់អង់គ្លេស បន្តតំណែងជា«សាកលវិទ្យាល័យល្អបំផុត»នៅលើពិភពលោក ១០ឆ្នាំជាប់ៗគ្នា

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

អង់គ្លេស៖ សាកលវិទ្យាល័យ Oxford ដែលត្រូវបានចាត់ទុកថាជាសាកលវិទ្យាល័យដ៏ចំណាស់ជាងគេបំផុតនៅក្នុងពិភពលោក ត្រូវបានចាត់ថ្នាក់ជាសាកលវិទ្យាល័យលេខ១ ល្អបំផុតនៅលើពិភពលោក ក្នុងចំណោមសាកលវិទ្យាល្អដាច់គេទាំង១០០ របស់ Times Higher Education សម្រាប់ឆ្នាំ២០២៦។

នេះជាឆ្នាំទី១០ ជាប់គ្នាៗហើយ ដែល Oxford បន្តគ្រងតំណែងកំពូលមួយនេះ ខណៈពេលដែលសាកលវិទ្យារបស់អង់គ្លេសចំនួន ១១ ផ្សេងទៀត ក៏ស្ថិតនៅក្នុងចំណោមសាកលវិទ្យាល្អដាច់គេទាំង១០០ របស់ Times Higher Education ផងដែរ។ ក្នុងនោះ ក៏រួមមានសាកលវិទ្យាល័យ Harvard ដែលបច្ចុប្បន្នបានជាប់ចំណាត់ថ្នាក់លេខ៥។

សាកលវិទ្យាល័យល្អបំផុតទាំង៥ នៅលើពិភពលោក ចេញដោយ Times Higher Education រួមមាន៖ ១. University of Oxford ចក្រភពអង់គ្លេស ២. Massachusetts Institute of Technology សហរដ្ឋអាមេរិក ៣. University of Cambridge ចក្រភពអង់គ្លេស ៤. Princeton University សហរដ្ឋអាមេរិក និង ៥. Harvard University សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា តារាងចំណាត់ថ្នាក់សម្រាប់សាកលវិទ្យាល័យល្អបំផុតនេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ២០០៤ មកម្លេះ ហើយវាត្រូវបានបង្កើតឡើងដោយផ្អែកលើការវិភាគឯកសារស្រាវជ្រាវជិត ១៩ លានសន្លឹក សំឡេងឆ្នោតចំនួន ១,៥ លានសំឡេង នៅក្នុងការស្ទង់មតិ រួមទាំងទិន្នន័យលើសាកលវិទ្យាល័យសរុបជាង ៣០ ០០០៕

Khcct banner

អត្ថបទទាក់ទង