អង្គការទស្សនៈពិភពលោក នឹងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ៣ម៉ឹននាក់ ខេត្តក្រចេះ តាមរយៈកម្មវិធីអភិវឌ្ឍន៍ប្រចាំស្រុកចិត្របុរី
ខេត្តក្រចេះ៖ អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានដាក់ឱ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ប្រចាំស្រុកចិត្របុរី (២០២៧-២០៣៨) ដែលជាកម្មវិធីរយៈពេល ១២ឆ្នាំ សម្រាប់គាំទ្រប្រជាពលរដ្ឋចំនួន ៣៣.៥៧៨ នាក់ ក្នុងនោះរួមមានកុមារចំនួន ១១.៧១៥