Khmer suport khmer cc time

រោងចក្រ Tablets Laptops និង Desktops ចំនួន៤អគារ ទំហំទឹកប្រាក់ $100 លាន នឹងលេចរូបរាងឡើងនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន នៅតែបន្តការងារចុះពិនិត្យមើលការងារជាប្រចាំ ហើយកាលពីថ្ងៃ ១០ ខែតុលា ឆ្នាំ ២០២៦ លោកបានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខ្មែរអន្តរជាតិ KH Haitech-Haier Global Business ចុះពិនិត្យមើលការដ្ឋានសាងសង់រោងចក្រផលិត Tablets, Laptops, Desktops ៤ អគារ ដែលមានទំហំវិនិយោគ ១០០ លានដុល្លារ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនខ្មែរអន្តរជាតិ KH Haitech-Haier Global Business បាននៅតែខិតខំមិនឈប់ឈរឡើយ បើទោះជាព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងថ្ងៃឈប់សម្រាកក៏ដោយ។ នោះក៏ព្រោះតែចង់ឲ្យរោងចក្រផលិត Tablets,Laptops និង Desktops ឆាប់បញ្ចប់ការសាងសង់ឆាប់ៗនេះ។

អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន ធ្លាប់បានឲ្យដឹងថា រោងចក្រផលិតគ្រឿងសម្ភារៈអេឡិចត្រូនិក Tablets,Laptops និង Desktops ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារនោះ នឹងប្រើប្រាស់ទំហំដីរហូតទៅដល់ជាង ៥.៧ ហិកតាឯណោះ។

គួរបញ្ជាក់ថា អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនខ្មែរអន្តរជាតិ KH Haitech-Haier Global Business តែងតែចុះពិនិត្យមើលការងារការសាងសង់រោងចក្រជាប្រចាំ។

នៅពេលដែលរោងចក្រលេចចេញជារូបរាង Tablets, Laptops និង Desktops នោះតំបន់សេដ្ឋកិច្ចជ្រោយចង្វារ នឹងកាន់តែមមាញឹក ហើយផ្ដល់ការងារជូនពលរដ្ឋក្នុងស្រុកបានបន្ថែមទៀត ហើយជាពិសេសជាផ្នែកមួយចូលរួមដល់សេដ្ឋកិច្ចជាតិទាំងមូលទៀតផង៕


Khcct banner

អត្ថបទទាក់ទង