Khmer suport khmer cc time

រយៈពេល២ខែ មន្ត្រីឧទ្យានុរក្សចុះល្បាត និងបង្ក្រាបបទល្មើសធនធានធម្មជាតិបាន ៥០ករណី នៅភូមិសាស្ត្រឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កំពង់ស្ពឺ៖ រយៈពេល ២ខែចុងក្រោយនេះ គិតចាប់ពីថ្ងៃទី១៩ ខែសីហា រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្ស បានបង្ក្រាបបទល្មើសធនធានធម្មជាតិខុសច្បាប់ចំនួន ៥០ករណី នៅក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ» ។

បើតាមមន្រ្តីឧទ្យានុរក្សប្រចាំការិយាល័យឧទ្យានជាតិគិរីរម្យ នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចុះប្រតិបត្តិការបង្ក្រាបការ កាប់គាស់ រុករាន ឆ្ការដុត និងដាំដំណាំ គោលបំណងយកដីព្រៃធ្វើជាកម្មសិទ្ធ (មិនជួបម្ចាស់) អញ្ញាតជនចំនួន១ករណី នៅចំណុចខាងលើអូរកសេះ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ«គិរីរម្យ»។ មន្ត្រីឧទ្យានុរក្សកំពុងបន្តស្រាវជ្រាវរកជនល្មើស ដើម្បីចាត់ការតាមនីតិវិធី។

ជាមួយគ្នានោះ មន្ត្រីជំនាញបានគូសបញ្ជាក់ថា បទល្មើសធនធានធម្មជាតិខុសច្បាប់ទាំង ៥០ករណីនោះរួមមាន៖ ការបោះបង្គោលហ៊ុមព័ទ្ធ ក្នុងគោលបំណងដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដកហូតផ្ទៃដីទំហំប្រមាណ ១៩.៥៧ហិកតា ចំនួន ៣៤ករណី និងបានបញ្ជូនទៅតុលាការបានចំនួន ៥ករណី សរុបផ្ទៃដីទំហំ ២.៨៥ហិកតា។ ចំណែក ការកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត ដើម្បីយកដីធ្វើជាកម្មសិទ្ធ មន្ត្រីជំនាញបានដកហូតផ្ទៃដីទំហំប្រមាណ ៣.៥២ហិកតា ចំនួន ៥ករណី។

ចំពោះ ករណីចាប់ដោយដាក់អន្ទាក់សត្វព្រៃ ដកហូតអន្ទាក់ ចំនួន១៥ខ្សែ (សត្វស្វាងាប់ ចំនួន១ក្បាល ជាប់អន្ទាក់) ចំនួន ១ករណី។ កាប់រំលំ បំផ្លាញព្រៃឈើ ដកហូតឈើប្រភេទលេខ២(ស្រល់) ៦ដើម និង៤សន្លឹក ចំនួន ៤ករណី។ ការរុករាន ទន្ទ្រានដី សង់រោងយកដីធ្វើជាកម្មសិទ្ធដោយគ្មានការអនុញ្ញាត ចំនួន ៤ករណី និងបាញ់ថ្នាំសម្គាល់ព្រំដី ២ ករណី៕

Khcct banner

អត្ថបទទាក់ទង