កម្ពុជានឹងរៀបចំពិធី«ដើរដង្ហែក្បួនដើម្បីពិភពលោកមួយដែលគ្មានមីន»ចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា
សៀមរាប៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៅថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៅខេត្តសៀមរាប។