681 ezgif.com resize
Swift cc time

«កោះមាស»ខណ្ឌច្បារអំពៅត្រូវបានកាត់ចូលជារបស់ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ព្រំប្រទល់រដ្ឋបាលរវាងរាជធានីភ្នំពេញ និង ខេត្តកណ្តាល ត្រូវបានកែសម្រួលដោយបានកាត់ ផ្ទៃដីទំហំ ២២៦ហិកតា ១ ៩៤០ម៉ែត្រការ៉េ (ដីគោកទំហំ ១៨១ហិកតា ៥ ០១៤ម៉ែត្រការ៉េ និងផ្ទៃទឹកទំហំ ៤៤ហិកតា ៦ ៩២៦ម៉ែត្រការ៉េ) ពីភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មកឱ្យស្ថិតក្រោម ការគ្រប់គ្រងរបស់ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលវិញ។

យោងតាមឧបសម្ព័ន្ធនៃព្រះរាជក្រឹត្យដែលចុះហត្ថលេខាដោយសម្តេច ហ៊ុន សែន ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ទំហំផ្ទៃដីទំហំ ២២៦ហិកតា ១ ៩៤០ម៉ែត្រការ៉េ ដែលក្នុងនោះដីគោកទំហំ ១៨១ហិកតា ៥ ០១៤ ម៉ែត្រការ៉េ និង ផ្ទៃទឹកទំហំ ៤៤ហិកតា ៦ ៩២៦ម៉ែត្រការ៉េ ក្នុងភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គឺជា«តំបន់កោះមាស»ដែលកន្លងមកតំបន់កោះនេះ គឺពុះចែកគ្នាពាក់កណ្តាល។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានប្រាប់ ស៊ីស៊ីថាមស៍ ថា តំបន់កោះមាសនេះ គឺកន្លងទៅព្រំប្រទល់រដ្ឋបាលពាក់កណ្តាល ដែលលំបាក់ក្នុងការគ្រប់គ្រង ដូច្នេះហើយក៏មានការឯកភាពគ្នាសម្រេចកាត់កោះមាសនេះ ចូលមកឱ្យ ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល គ្រប់គ្រងវិញ។


Khcct banner

អត្ថបទទាក់ទង