Cctime 6monthsfree desktop
Cc times  web banner kh (2)

ប្រទះឃើញ«សត្វត្មាត»ចំនួន៣ក្បាលចុះមកស៊ីចំណីអាហារនៅអាហារដ្ឋានសត្វត្មាត

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ចាប់ពីថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៥ ក្រុមការងាររបស់អង្គការ WWF-កម្ពុជា ក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ បានរៀបចំ «អាហារដ្ឋានត្មាត» នៅជិតភូមិស្រែឈូក ដោយឃើញមានវត្តមានសត្វត្មាតចំនួន ៣ ក្បាល។

អង្គការ WWF-កម្ពុជា បានឱ្យដឹងថា”ក្រុមការងាររបស់យើងបានកត់ត្រាឃើញមានសត្វត្មាតភ្លើងចំនួនពីរក្បាល (ឈ្មោលមួយ និងញីមួយក្បាល) និងសត្វត្មាតផេះមួយក្បាលផងដែរ ដែលសត្វទាំងពីរប្រភេទនេះត្រូវបានដាក់ក្នុងបញ្ជីក្រហមរបស់ IUCN ជាប្រភេទជិតផុតពូជបំផុត”។

គួរបញ្ជាក់ថា«អាហារដ្ឋានត្មាត» ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្ស ហើយវាជាកន្លែងដែលផ្តល់ចំណីប្រកបដោយសុវត្ថិភាព ខណៈពេលដែលអាចឱ្យក្រុមអ្នកស្រាវជ្រាវ តាមដាន និងត្រួតពិនិត្យរបស់យើងអាចស្វែងយល់បន្ថែមអំពី របាយនៃចំនួនសត្វ និងសុខមាលភាពប្រភេទសត្វ។

ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់អង្គការ WWFបានឱ្យដឹងថានឹងបន្តសង្កេតមើលតំបន់នេះនាពេលខាងមុខ និងដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការការពារសត្វត្មាតរយៈពេលវែង។ នៅកម្ពុជា មានសត្វត្មាតបីប្រភេទ គឺ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ។ សត្វត្មាតជាប្រភេទ សត្វស្លាបកម្រ និងជិតផុតពូជបំផុតលើពិភពលោក ហើយពួកវាកំពុងមានវត្តមានក្នុងប្រទេសកម្ពុជា។ សត្វត្មាតទាំងបីប្រភេទនេះកំពុងរងការគំរាមកំហែងដោយសារការបាត់បង់ទីជម្រក ខ្វះចំណីអាហារ និងការបំពុលជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង