.jpg?1746601423)
បាត់ដំបង ៖ កម្លាំងសមត្ថកិច្ចស្រុកបវេលខេត្តបាត់ដំបង សហការជាមួយមន្រ្តីជំនាញរដ្ឋបាលជលផល បានធ្វើការឃាត់រថយន្តមួយគ្រឿង រកឃើញត្រីប្រាក្លាស្សេ ទំងន់ប្រហែល ២តោន និងត្រីកន្ធរបង្កក ទំងន់៥០០គីឡូក្រាម ដែលនាំចូលពីក្រៅប្រទេសដោយគ្មានលិខិតអនុញ្ញាត។

បើតាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ដោយមានការអនុញ្ញាតពីលោក ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៣០នាទី លោក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចនៃស្នងការដ្ឋាន បានដឹកនាំកម្លាំងក្នុងការិយាល័យ សហការជាមួយមន្រ្តីជំនាញ បានឃាត់រថយន្ត០១គ្រឿង ម៉ាកHyundai ពណ៌បៃតង ឆ្នាំ២០០៥ ពាក់ផ្លាកលេខ ភ្នំពេញ 3G-4732 ដឹកជញ្ជូនត្រីក្លាស្សេ ស្ថិតនៅចំណុច ភូមិអន្លង់រៃ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ដែលតាមប្រភពគឺករណីដឹកជញ្ជូនត្រី គ្មានលិខិតអនុញ្ញាតនាំចូល(នាំចូលពីប្រទេសថៃ ) ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះបានរកឃើញត្រីប្រាក្លាសេ្ស ទំងន់ប្រហែល ២តោន និងត្រីកន្ធរបង្កក ទំងន់ ៥០០គីឡូក្រាម។ ចំពោះត្រី និងមធ្យោបាយ ព្រមទាំងអ្នកបេីករថយន្ត មន្រ្តីជំនាញរដ្ឋបាលជលផល ខេត្តបាត់ដំបង ជាអ្នកអនុវត្តនីតិវិធីបន្ត៕
.jpg?1746601497)
.jpg?1746601501)