Cctime 6monthsfree desktop
Cc times  web banner kh (2)

រូបភាព និងឯកសារបង្ហាញពី«ស្ថានទូតបារាំងនៅក្នុងសម័យខ្មែរក្រហម» កំពុងដាក់បង្ហាញក្នុងពិព័រណ៍នៅវិទ្យាស្ថាបារាំងនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ស្ថានទូតបារាំង និងវិទ្យាស្ថានបារាំងនៅកម្ពុជាបានសហការរៀបចំពិព័រណ៍ដែលមានឈ្មោះថា «ប្រឈមមុខនឹងខ្មែរក្រហម-ស្ថានទូតបារាំងជាប់ចូលក្នុងការដួលរលំទីក្រុងភ្នំពេញ (ថ្ងៃទី១៧ មេសា-០៨ ឧសភា ១៩៧៥)» បើកឱ្យសាធារណជនចូលទស្សនាដោយសេរីរហូតដល់ថ្ងៃទី ២២ ខែសីហា។

ពិព័រណ៍នេះ ធ្វើឡើងក្នុងការរំលឹកខួប៥០ឆ្នាំនៃការឡើងកាន់អំណាចរបស់ខ្មែរក្រហមនៅភ្នំពេញ តាមរយៈការបង្ហាញជារូបថត និងឯកសារ ដែលគេមិនធ្លាប់បានឃើញ បានមកពីបណ្ណសាររបស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង។ រូបភាព និងឯកសារទាំងនេះ ឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ថ្ងៃទី១៧ មេសា ១៩៧៥ និងក្រោយថ្ងៃ១៧មេសា នៅស្ថានទូតបារាំងដែលមានមនុស្សជាច្រើនរយនាក់បានមកជ្រកកោន ដែលរួមមានពលរដ្ឋបារាំងជាង ៥០០ នាក់ និងពលរដ្ឋប្រមាណ ១០០ នាក់មកពី ២០ ប្រទេសផ្សេងទៀត ព្រមទាំងប្រជាជនខ្មែរប្រមាណ ៦០០នាក់។

គួររំលឹកថា កាលពី ៥ ទសវត្សរ៍មុន នៅថ្ងៃដ៏សោកសៅនោះ អស់រយៈពេលជាងពីរសប្តាហ៍ ទីធ្លាស្ថានទូតបារាំងបានក្លាយជាទីកន្លែងហ៊ុមព័ទ្ធមួយ មុននឹងឈានទៅរកជោគវាសនាដ៏សោកសង្រេង។ ពលរដ្ឋខ្មែរត្រូវបានបង្ខំឱ្យចាកចេញជាបន្តបន្ទាប់ ហើយជនបរទេសត្រូវបានជម្លៀសទៅកាន់ប្រទេសថៃជាពីរក្រុមតាមក្បួនរថយន្ត នៅថ្ងៃទី ៣០ ខែមេសា និងថ្ងៃទី ៦ ខែឧសភា ឆ្នាំ ១៩៧៥៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង