681 ezgif.com resize
Swift cc time

៣ខែដើមឆ្នាំ២០២៥ ការនាំចេញ«ផលិតផលវាយនភ័ណ្ឌកាត់ដេរ»មានទឹកប្រាក់ប្រមាណ៣,៥ពាន់លានដុល្លារកើនឡើង ២០.១%

សង្គម
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/

(ភ្នំពេញ)៖ គិតត្រឹមរយៈពេល៣ខែដើមឆ្នាំ២០២៥នេះ ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងការបូបរបស់កម្ពុជាមានទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារ ដែលបានកើនឡើង២០.១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។នេះបើយោងតាមរបាយការណ៍ពីក្រសួងការងារកម្ពុជា។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា គិតត្រឹមរយៈពេល ៣ខែដើមឆ្នាំ២០២៥នេះ ការនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដេររបស់កម្ពុជាមានទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារដែលបានកើនឡើង ២០.១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

បើតាមលោក ស៊ុន មេសា ទីផ្សារអាស៊ាន មានកំណើន ២៤ភាគរយ ខណៈដែលទីផ្សារសហភាពអឺរ៉ុបមានចំនួន ២០.៨ភាគរយ ដោយឡែកទីផ្សារជប៉ុនក៏មានមានកំណើន ១៩,៩ភាគរយ។ សូម្បីតែទីផ្សារសហរដ្ឋអាមេរិក ក៏នៅតែមានការកើនឡើងជិត ២៥,៧ភាគរយផងដែរ។

លោក ស៊ុន មេសា បានបញ្ជាក់ថា៖«ក្នុងរយៈពេលបីខែតាមឆ្នាំ ២០២៥នេះ សេដ្ឋកិច្ចកម្ពុជាបានបន្តអនុវត្តយ៉ាងល្អដោយការនាំចេញផ្នែកផលិតផលធ្វើដំណើរវាយនភ័ណ្ឌវិស័យកាត់ដេររបស់យើង គឺកើនឡើងប្រមាណជាង 20ភាគរយ ដែលគិតជាទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ស្ថិតនៅក្នុងបរិបទដែលពិភពលោកកំពុងតែមានភាពស្មុគស្មាញ និងមិនច្បាស់លាស់លើទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ច ប៉ុន្ដែសេដ្ឋកិច្ចកម្ពុជាវិញបានល្អប៉ុណ្ណេះ គួរតែជាទីមោទនៈសម្រាប់ប្រទេសជាតិយើងទាំងអស់គ្នា»។

កាលពីឆ្នាំ២០២៤ កំណើនការនាំចេញ លើវិស័យកាត់ដេរវាយនភណ្ឌ កើនឡើង ទាំងទៅកាន់សហរដ្ឋអាម៉េរិក, សហភាពអ៊ឺរ៉ុប ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀតផងដែរ ក្នុងនោះរោងចក្រសហគ្រាស ក៏មានការកើនឡើង ដែលនាំឱ្យកំណើនការងារក្នុងស្រុកក៏បានកើនឡើងថែមទៀតផង សម្រាប់ឆ្នាំ២០២៤ បើធៀបជាមួយឆ្នាំ២០២៣៕

Khcct banner

អត្ថបទទាក់ទង