Cctime 6monthsfree desktop
Cc times  web banner kh (2)

រថយន្តដឹកកម្មករ៤២នាក់ជួបគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ស្ពឺ ខណៈអាជ្ញាធរដុតដៃដុតជើងជួយសង្គ្រោះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

កំពង់ស្ពឺ៖ រថយន្តក្រុងដឹកកម្មករ និងរថយន្តគ្រួសារមួយគ្រឿង មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បុកគ្នា នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្លូវជាតិលេខ៤៤ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បណ្តាលឱ្យកម្មកររងរបួស៤០នាក់ ក្នុងនោះ ស្លាប់ម្នាក់ របួសធ្ងន់២នាក់ និងស្រាល៣៧។

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងរថយន្តក្រុងដឹកកម្មករនិយោជិត ម៉ាក HYUNDAI ពណ៌បៃតងខ្ចី ផ្លាកលេខភ្នំពេញ 3B-4649 ដែលមានសមាជិកសរុប៤២រូប និងរថយន្តគ្រួសារមួយគ្រឿងនៅត្រង់ចំណុចផ្លូវជាតិលេខ៤៤ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺដែលបានបណ្តាលឱ្យកម្មកររងរបួស៤០នាក់ ក្នុងនោះ ស្លាប់ម្នាក់ របួសធ្ងន់២នាក់ និងស្រាល៣៧។

មុនកើតហេតុ គេប្រទះឃើញរថយន្តដឹកកម្មករបើកបរលើទិសដៅ ស្របគ្នាជាមួយរថយន្ដ FORD ចៃដន្យរថយន្ត FORD បានបត់ឆ្វេងដៃឆ្លងផ្លូវ បណ្ដាលឲ្យជួបគ្រោះថ្នាក់តែម្ដង ដោយរថយន្តដឹកកម្មករបានរេចង្កូតគេចទៅបុកដើមឈើ។ ក្រោយហេតុការណ៍ សមត្ថកិច្ចនគរបាល និងអាជ្ញាធរពាក់ព័ន្ធ បានបញ្ជូនកម្មករ កម្មការិនី ដែលរងរបួសទៅសង្រ្គោះព្យាបាលបន្ទាន់នៅមន្ទីរពេទ្យ និងបានចំណាត់ការនីតិវិធីបន្ដ។

ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់កម្មការិនីនិងក្រុមគ្រួសារទៅតាមគោលការណ៍នៃបេឡាជាតិរបបសន្តិសុខសង្គម៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង