ក្រសួងអប់រំ ស្នើឱ្យបញ្ចប់ជាបន្ទាន់ការរៀបចំប្រកួតគុនខ្មែរដែលឱ្យ «កុមារ និង អនីតិជន»ចូលរួមប្រកួត ក្នុងសកម្មភាពវាយតប់គ្នា ខុសបច្ចេកទេស
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៤ មិថុនា បានស្នើសុំឱ្យបញ្ឈប់ជាបន្ទាន់នូវការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរដែលឱ្យ «កុមារ និង អនីតិជន»ចូលរួមប្រកួត ដែលខុសពីលក្ខខណ្ឌបច្ចេកទេសស្របតាមបទប្បញ្ញត្តិរបស់សហព័ន្ធ ខណៈអាចបង្កហានិភ័យដល់សុវត្ថិភាព