Swift cc time

សាកលវិទ្យាល័យ១ នៅកាណាដា ចាប់អារម្មណ៍ចង់ពង្រឹងសមត្ថភាពបច្ចេកវិទ្យាដល់សិស្សនិស្សិត និងគ្រូបង្រៀនកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ សាកលវិទ្យាល័យ១ នៅកាណាដា នាថ្ងៃទី១៦ កញ្ញា បានលើកឡើងពីកម្មវិធីសិក្សានវានុវត្តន៍ឌីជីថល (Digital Innovation Learning Program) ដើម្បីបង្កើតកិច្ចសហការជាមួយគ្រឹះស្ថានសិក្សានៅកម្ពុជា ចូលរួមចំណែកពង្រឹងសមត្ថភាពបច្ចេកវិទ្យាដល់សិស្សនិស្សិត និងគ្រូបង្រៀន។ ការលើកឡើងនេះ ក្នុងជំនួបរវាងលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងគណៈប្រតិភូសាកលវិទ្យាល័យ។

នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសាកលវិទ្យាល័យអូតាវ៉ា នៃប្រទេសកាណាដា (University of Ottawa) សម្របសម្រួលដោយ លោកChristian DesRoches អគ្គរដ្ឋទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Jacques Beauvais អនុប្រធាន និងជាប្រធានផ្នែកកិច្ចការសិក្សា នៃសាកលវិទ្យាល័យអូតាវ៉ា និងភាគីពាក់ព័ន្ធ។

ក្នុងឱកាសនោះ ជាមួយគ្នានេះ ភាគីកាណាដាក៏បានលើកឡើងពីកម្មវិធីសិក្សានវានុវត្តន៍ឌីជីថល (Digital Innovation Learning Program) ដើម្បីបង្កើតកិច្ចសហការជាមួយគ្រឹះស្ថានសិក្សានៅកម្ពុជា ចូលរួមចំណែកពង្រឹងសមត្ថភាពបច្ចេកវិទ្យាដល់សិស្សនិស្សិត និងគ្រូបង្រៀនផងដែរ។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពី អាទិភាពរបស់ក្រសួង គឺការធ្វើកំណែទម្រង់ និងពង្រឹងគុណភាពនៃកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន (Teacher Training Program) បំពាក់បំប៉នសមត្ថភាពគ្រូបង្រៀន ដើម្បីរៀបចំ និងបណ្តុះបណ្តាលសិស្ស-និស្សិត ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាក់ស្តែង ដោយផ្តោតលើការបង្កើនប្រសិទ្ធភាពនៃការបង្រៀនតាមប្រព័ន្ធអនឡាញ (Online Teaching) និងបច្ចេកវិទ្យាឌីជីថល។ លើសពីនេះ លោករដ្ឋមន្រ្តីក៏បានស្នើឱ្យមានកិច្ចសហការលើការបង្កើតកម្មវិធីសិក្សាអន្តរកាល (Sandwich Program) ជាពិសេសលើជំនាញបញ្ញាសិប្បនិម្មិត (AI) និងវិទ្យាសាស្ត្រកុំព្យូទ័រ ដោយផ្អែកលើបទពិសោធជោគជ័យនៃកម្មវិធីបណ្តុះបណ្តាលនៅបរទេសរវាងកម្ពុជា និងប្រទេសដៃគូនានា៕

Khcct banner

អត្ថបទទាក់ទង