Swift cc time

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីភាពជាដៃគូយុទ្ធសាស្ត្ររវាង ក្រុមហ៊ុន តារា អ៉ិនសួរិន ម.ក និង សេហ្វធីណេត គ្រុប

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ ក្រុមហ៊ុន តារា អ៉ិនសួរិន ម.ក និង សេហ្វធីណេត គ្រុប នៅថ្ងៃទី១៤ ខែកញ្ញា បានពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនជាផ្លូវការ តាមរយៈពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលបង្ហាញពីដំណើរនៃកិច្ចសហប្រតិបត្តិការដែលកំពុងឈានទៅរករយៈពេលមួយឆ្នាំ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងដំណោះស្រាយធានារ៉ាប់រងសុខភាព និងការកសាងទំនុកចិត្តកាន់តែខ្លាំងនៅក្នុងទីផ្សារធានារ៉ាប់រងកម្ពុជា។

ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីថ្នាក់ដឹកនាំ និងតំណាងសំខាន់ៗ រួមមាន លោក Raymond Sia នាយកគ្រប់គ្រងនៃក្រុមហ៊ុន កាណាឌីយ៉ា អ៉ិនវេសមេន ហូលឌីង ក.អ; លោក អ៊ូ សុផាណារិទ្ធ សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន តារា អ៉ិនសួរិន; លោកស្រី សុង ខេងឡាយ នាយិកាប្រតិបត្តិ ប្រតិបត្តិការ របស់ធនាគារកាណាឌីយ៉ា; លោកស្រី ហង្ស ចន្ធូ នាយកប្រតិបត្តិនៃក្រុមហ៊ុន តារា អ៉ិនសួរិន; និង លោក Edouard Lesellier អគ្គនាយក សេហ្វធីណេត គ្រុប ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងមកពីស្ថាប័នទាំងពីរ។

ចក្ខុវិស័យរួម និងភាពខ្លាំងដែលបំពេញគ្នាទៅវិញទៅមក

ភាពជាដៃគូនេះរួមបញ្ចូលនូវភាពខ្លាំង និងជំនាញដែលបំពេញគ្នាទៅវិញទៅមករបស់ តារា អ៉ិនសួរិន និង សេហ្វធីណេត គ្រុប ដើម្បីបង្កើតឱកាសថ្មីៗក្នុងការផ្តល់ដំណោះស្រាយធានារ៉ាប់រងសុខភាពកាន់តែប្រសើរជូនអតិថិជន និងរួមចំណែកដល់ការអភិវឌ្ឍវិស័យធានារ៉ាប់រងសុខភាពនៅកម្ពុជាប្រកបដោយចីរភាព។

ជាមួយនឹងបទពិសោធន៍ជាង ១០ឆ្នាំ ក្នុងវិស័យធានារ៉ាប់រងសុខភាពនៅកម្ពុជា សេហ្វធីណេត គ្រុប នាំមកនូវជំនាញក្នុងការផ្តល់ដំណោះស្រាយធានារ៉ាប់រងសុខភាព ការអភិវឌ្ឍផលិតផល ភាពជាដៃគូអន្តរជាតិ បច្ចេកវិទ្យា សេវាកម្មអតិថិជន ការគ្រប់គ្រងសំណង និងការច្នៃប្រឌិត។

ក្រុមហ៊ុន តារា អ៉ិនសួរិន ម.ក ដែលស្ថិតនៅក្រោម កាណាឌីយ៉ា អ៉ិនវេសមេន ហូលឌីង ក.អ នាំមកនូវសមត្ថភាពដ៏រឹងមាំក្នុងស្រុក ចំណេះដឹងអំពីទីផ្សារ កេរ្តិ៍ឈ្មោះដែលអតិថិជនទុកចិត្ត និងការយល់ដឹងស៊ីជម្រៅអំពីតម្រូវការរបស់អតិថិជននៅប្រទេសកម្ពុជា។

ភាពខ្លាំងដែលបំពេញគ្នាទៅវិញទៅមកទាំងនេះ នឹងក្លាយជាមូលដ្ឋានដ៏រឹងមាំសម្រាប់ស្ថាប័នទាំងពីរ ក្នុងការអភិវឌ្ឍដំណោះស្រាយធានារ៉ាប់រងសុខភាពដែលឆ្លើយតបនឹងតម្រូវការ ពង្រឹងនូវការផ្តល់សេវា និងបង្កើតគុណតម្លៃកាន់តែប្រសើរជូនអតិថិជន។

ពង្រឹងភាពជាដៃគូរយៈពេលវែង

ភាពជាដៃគូរវាង ក្រុមហ៊ុន តារា អ៉ិនសួរិន ម.ក និង សេហ្វធីណេត គ្រុប ត្រូវបានកសាងឡើងដោយផ្អែកលើការប្តេជ្ញាចិត្តរួមចំពោះទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងការរីកចម្រើនប្រកបដោយចីរភាពក្នុងរយៈពេលវែង។

ថ្លែងក្នុងពិធីនេះ លោកស្រី ហង្ស ចន្ធូ នាយកប្រតិបត្តិនៃក្រុមហ៊ុន តារា អ៉ិនសួរិន បានលើកឡើងពីសារៈសំខាន់នៃភាពជាដៃគូ និងសក្តានុពលក្នុងការបង្កើតគុណតម្លៃកាន់តែប្រសើរជូនអតិថិជនថា៖

“ថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយសម្រាប់ តារា អ៉ិនសួរិន ខណៈដែលយើងបានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រជាមួយ សេហ្វធីណេត គ្រុប។ ពិធីនេះក៏ជាឱកាសមួយសម្រាប់យើងរំលឹកពីដំណើរនៃកិច្ចសហប្រតិបត្តិការរបស់យើង ដែលកំពុងឈានទៅរករយៈពេលមួយឆ្នាំ។

សម្រាប់ តារា អ៉ិនសួរិន យើងចាត់ទុក សេហ្វធីណេត គ្រុប ជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយ ដែលយើងអាចរួមគ្នាបង្កើតគុណតម្លៃប្រកបដោយអត្ថន័យ និងចីរភាពក្នុងវិស័យធានារ៉ាប់រងសុខភាព។ តាមរយៈការរួមបញ្ចូលជំនាញផ្នែកធានារ៉ាប់រង សមត្ថភាពចែកចាយផលិតផល ទំនាក់ទំនងជាមួយអតិថិជន និងការយល់ដឹងអំពីទីផ្សារក្នុងស្រុករបស់ តារា អ៉ិនសួរិន ជាមួយនឹងបទពិសោធន៍របស់ សេហ្វធីណេត គ្រុប ក្នុងវិស័យធានារ៉ាប់រងសុខភាព និងដំណោះស្រាយពាក់ព័ន្ធនឹងសុខភាព យើងមានឱកាសក្នុងការផ្តល់ជូននូវដំណោះស្រាយការពារ ដែលកាន់តែងាយស្រួលទទួលបាន ប្រកបដោយប្រសិទ្ធភាពជាក់ស្តែង អាចទុកចិត្តបាន និងផ្តោតសំខាន់លើអតិថិជនជាចម្បង។

សម្រាប់ តារា អ៉ិនសួរិន អតិថិជនតែងតែជាចំណុចស្នូលនៃអ្វីៗដែលយើងធ្វើ។ ធានារ៉ាប់រងជាអាជីវកម្មដែលផ្អែកលើទំនុកចិត្ត ហើយយើងប្តេជ្ញាសហការជាមួយដៃគូដែលយើងអាចទុកចិត្តបាន និងមានការប្តេជ្ញាចិត្តដូចគ្នាចំពោះវិជ្ជាជីវៈ សុចរិតភាព និងការបង្កើតតម្លៃសម្រាប់អតិថិជន។ តាមរយៈភាពជាដៃគូជាមួយ សេហ្វធីណេត គ្រុប យើងមានគោលបំណងពង្រឹងសមត្ថភាពរបស់យើងបន្ថែមទៀត ក្នុងការផ្តល់ការការពារសុខភាពប្រកបដោយអត្ថន័យ និងបង្កើតតម្លៃកាន់តែប្រសើរជូនអតិថិជន។

ខណៈដែល តារា អ៉ិនសួរិន បន្តវិវឌ្ឍទៅមុខ យើងយល់ច្បាស់អំពីសារៈសំខាន់នៃការសហការជាមួយស្ថាប័នដែលមានជំនាញឯកទេស បទពិសោធន៍ជាក់ស្តែង និងសមត្ថភាពច្នៃប្រឌិត។ យើងទន្ទឹងរង់ចាំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ សេហ្វធីណេត គ្រុប និងកសាងភាពជាដៃគូរយៈពេលវែង ដែលអាចបង្កើតគុណតម្លៃជាក់ស្តែង និងប្រកបដោយចីរភាពសម្រាប់អតិថិជន ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍទីផ្សារធានារ៉ាប់រងនៅកម្ពុជាជាបន្តបន្ទាប់។”

លោក Edouard Lesellier អគ្គនាយក សេហ្វធីណេត គ្រុប ក៏បានលើកឡើងពីសារៈសំខាន់នៃភាពជាដៃគូនេះថា៖

“ខ្ញុំពិតជាមានកិត្តិយស និងសេចក្តីរីករាយយ៉ាងខ្លាំង ដែលបានចូលរួមនៅទីនេះនាថ្ងៃនេះ ដើម្បីរួមគ្នាបង្ហាញពីភាពជាដៃគូយុទ្ធសាស្ត្ររវាង សេហ្វធីណេត គ្រុប និង ក្រុមហ៊ុន តារា អ៉ិនសួរិន ម.ក តាមរយៈពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ។

ថ្ងៃនេះ មិនមែនគ្រាន់តែជាពិធីចុះហត្ថលេខាផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងចក្ខុវិស័យរួមសម្រាប់អនាគត។

សម្រាប់ សេហ្វធីណេត គ្រុប ភាពជាដៃគូនេះគឺជាជំពូកដ៏សំខាន់មួយទៀតនៅក្នុងដំណើររបស់យើងនៅក្នុងប្រទេសកម្ពុជា។

អស់រយៈពេលជាង ១០ឆ្នាំមកនេះ សេហ្វធីណេត បានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍ និងផ្តល់ដំណោះស្រាយធានារ៉ាប់រងសុខភាព ដែលឆ្លើយតបទៅនឹងតម្រូវការរបស់បុគ្គល គ្រួសារ និងអាជីវកម្មនៅកម្ពុជា។

តាមរយៈដំណើរនេះ យើងបានយល់ថា ការកសាងអាជីវកម្មធានារ៉ាប់រងសុខភាពដែលជោគជ័យ មិនមែនផ្អែកលើតែផលិតផល និងបច្ចេកវិទ្យាប៉ុណ្ណោះទេ។ វាក៏អាស្រ័យលើភាពជាដៃគូដ៏រឹងមាំ ដៃគូដែលមានសមត្ថភាព និងការប្តេជ្ញាចិត្តពិតប្រាកដក្នុងការបម្រើអតិថិជនផងដែរ។

ដោយហេតុនេះ ការកសាងភាពជាដៃគូដ៏រឹងមាំ និងមានរយៈពេលវែង តែងតែជាផ្នែកដ៏សំខាន់មួយសម្រាប់ សេហ្វធីណេត គ្រុប

ភាពជាដៃគូរបស់យើងជាមួយ ក្រុមហ៊ុន តារា អ៉ិនសួរិន ម.ក ត្រូវបានកសាងឡើងលើចក្ខុវិស័យរួម និងភាពខ្លាំងដែលបំពេញគ្នាទៅវិញទៅមក។ យើងមានការប្តេជ្ញាចិត្តដូចគ្នា ក្នុងការកសាងទំនុកចិត្ត បង្កើតគុណតម្លៃជូនអតិថិជន និងរួមចំណែកដល់ការអភិវឌ្ឍទីផ្សារកម្ពុជាក្នុងរយៈពេលវែង។

តាមរយៈភាពជាដៃគូនេះ សេហ្វធីណេត គ្រុប និង ក្រុមហ៊ុន តារា អ៉ិនសួរិន ម.ក នាំមកនូវជំនាញ និងភាពខ្លាំងដែលបំពេញគ្នាទៅវិញទៅមក ដើម្បីបង្កើតឱកាសថ្មីៗក្នុងការបម្រើអតិថិជនឱ្យកាន់តែប្រសើរ និងគាំទ្រដល់ការរីកចម្រើននៃវិស័យធានារ៉ាប់រងសុខភាពនៅកម្ពុជា។

ក្រុមហ៊ុន តារា អ៉ិនសួរិន ម.ក នាំមកនូវសមត្ថភាពដ៏រឹងមាំក្នុងស្រុក កេរ្តិ៍ឈ្មោះដែលអតិថិជនទុកចិត្ត និងភាពរឹងមាំរបស់ កាណាឌីយ៉ា អ៉ិនវេសមេន ហូលឌីង ក.អ។ ចំណែក សេហ្វធីណេត គ្រុប នាំមកនូវជំនាញក្នុងវិស័យធានារ៉ាប់រងសុខភាព ការអភិវឌ្ឍផលិតផល ភាពជាដៃគូអន្តរជាតិ និងការប្តេជ្ញាចិត្តចំពោះការច្នៃប្រឌិត។

នៅពេលរួមបញ្ចូលគ្នា ភាពខ្លាំងទាំងនេះអាចបង្កើតលទ្ធផលដែលមានគុណតម្លៃកាន់តែធំ ជាងអ្វីដែលស្ថាប័នណាមួយអាចសម្រេចបានដោយម្នាក់ឯង។”


ការកសាងទំនុកចិត្តកាន់តែខ្លាំងលើវិស័យធានារ៉ាប់រងសុខភាព

កិច្ចសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងពីជំនឿរួមថា ការអភិវឌ្ឍទីផ្សារធានារ៉ាប់រងនៅកម្ពុជាប្រកបដោយចីរភាព មិនអាចពឹងផ្អែកតែលើផលិតផលដែលមានគុណភាពនោះទេ។ វាក៏ត្រូវការកត្តាសំខាន់ៗដូចជា ទំនុកចិត្ត ភាពងាយស្រួលក្នុងការទទួលបានសេវា សេវាកម្មប្រកបដោយវិជ្ជាជីវៈ ការច្នៃប្រឌិត និងទំនុកចិត្តរបស់អតិថិជនផងដែរ។

តាមរយៈការរួមបញ្ចូលសមត្ថភាពដ៏រឹងមាំក្នុងស្រុករបស់ តារា អ៉ិនសួរិន ម.ក ជាមួយនឹងជំនាញផ្នែកធានារ៉ាប់រងសុខភាព និងបទពិសោធន៍អន្តរជាតិរបស់ សេហ្វធីណេត គ្រុប ភាពជាដៃគូនេះមានគោលបំណងចូលរួមធ្វើឱ្យដំណោះស្រាយធានារ៉ាប់រងសុខភាពកាន់តែសមស្រប និងងាយស្រួលទទួលបាន សម្រាប់បុគ្គល គ្រួសារ និងអាជីវកម្មនៅកម្ពុជា។

ស្ថាប័នទាំងពីរប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសថ្មីៗ ដែលអាចរួមចំណែកដល់ការកសាងទីផ្សារធានារ៉ាប់រងសុខភាពឱ្យកាន់តែរឹងមាំ និងមានទំនុកចិត្តខ្ពស់ជាងមុន។

ដំណើរឆ្ពោះទៅមុខ

ខណៈភាពជាដៃគូកំពុងឈានទៅរករយៈពេលមួយឆ្នាំ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាជំហានដ៏សំខាន់មួយទៀតក្នុងដំណើររួមរបស់ តារា អ៉ិនសួរិន ម.ក និង សេហ្វធីណេត គ្រុប

ដំណើរឆ្ពោះទៅមុខ ស្ថាប័នទាំងពីរនឹងបន្តប្តេជ្ញាចិត្តក្នុងការពង្រឹងភាពជាដៃគូ អភិវឌ្ឍដំណោះស្រាយធានារ៉ាប់រងសុខភាពកាន់តែប្រសើរ លើកកម្ពស់បទពិសោធន៍អតិថិជន និងបង្កើតគុណតម្លៃកាន់តែប្រសើរសម្រាប់អតិថិជន និងដៃគូនៅទូទាំងប្រទេសកម្ពុជា។

ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមសម្រាប់អនាគត ដែលផ្អែកលើ ទំនុកចិត្ត ភាពខ្លាំងដែលបំពេញគ្នាទៅវិញទៅមក ការច្នៃប្រឌិត និងការប្តេជ្ញាចិត្តរយៈពេលវែងក្នុងការបម្រើទីផ្សារកម្ពុជា

ដូចដែល លោក Edouard Lesellier បានមានប្រសាសន៍ថា៖

“នៅពេលរួមបញ្ចូលគ្នា ភាពខ្លាំងទាំងនេះអាចបង្កើតលទ្ធផលដែលមានគុណតម្លៃកាន់តែធំ ជាងអ្វីដែលស្ថាប័នណាមួយអាចសម្រេចបានដោយម្នាក់ឯង។”


អំពី ក្រុមហ៊ុន តារា អ៉ិនសួរិន ម.ក

ក្រុមហ៊ុន តារា អ៉ិនសួរិន ម.ក ជាក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ កាណាឌីយ៉ា អ៉ិនវេសមេន ហូលឌីង ក.អ ដែលជាក្រុមហ៊ុនអាជីវកម្មមួយដែលមានវត្តមានយូរអង្វែងនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន តារា អ៉ិនសួរិន ម.ក ផ្តល់ដំណោះស្រាយធានារ៉ាប់រងដែលមានគោលបំណងគាំទ្រ និងការពារបុគ្គល គ្រួសារ និងអាជីវកម្មនៅកម្ពុជា។

អំពី សេហ្វធីណេត គ្រុប

សេហ្វធីណេត គ្រុប បានអភិវឌ្ឍ និងផ្តល់ដំណោះស្រាយធានារ៉ាប់រងសុខភាពនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ១០ឆ្នាំ ដោយផ្តោតលើការការពារសុខភាពដ៏ទូលំទូលាយ សេវាអតិថិជន ការគ្រប់គ្រងសំណង ភាពជាដៃគូក្នុងវិស័យសុខាភិបាល និងដំណោះស្រាយធានារ៉ាប់រងសុខភាពប្រកបដោយការច្នៃប្រឌិត។

Khcct banner

អត្ថបទទាក់ទង