Swift cc time

លោក ហ៊ុន ម៉ានី ចុះសួរសុខទុក្ខ និងនាំយកអំណោយជា«គ្រឿងឧបភោគ បរិភោគ និងសម្ភារៈ»ប្រគល់ជូនពលរដ្ឋនៅ«ភូមិរង់ចាំ»ទាំង៦

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

បន្ទាយមានជ័យ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅ នៅភូមិរង់ចាំទាំង៦ ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីរួមចំណែកផ្តល់ការយកចិត្តទុកដាក់ ក្តីស្រឡាញ់ពីរបស់ថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងបាននាំយកនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្ដេចទាំងពីរ ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅនៅភូមិទាំង៦។ លោកបានរំលេចថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់កីឡាបាល់ទាត់ជាមួយសកម្មភាពសប្បុរសធម៌ ព្រមទាំងបំផុសចលនា និងកៀរគរការចូលរួមពីសំណាក់សប្បុរសជន និងសាធារណជន តាមរយៈការបរិច្ចាគថវិកា សម្ភារៈ គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់នានាតាមលទ្ធភាព ដើម្បីរួមចំណែកផ្តល់ការយកចិត្តទុកដាក់ ក្តីស្រឡាញ់ និងការគាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅ នៅភូមិរង់ចាំទាំង៦។

ទន្ទឹមនឹងនោះ លោក អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានរបស់ លោក ហ៊ុន ម៉ានី ព្រមទាំង លោក លោកស្រី និងគណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់អំពីស្ថានភាពរស់នៅ ព្រមទាំងតម្រូវការចាំបាច់នានារបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅនៅភូមិរង់ចាំនាពេលបច្ចុប្បន្ន៕


Khcct banner

អត្ថបទទាក់ទង