Swift cc time

ជនបរទេស ៣នាក់ ត្រូវឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោយរកឃើញ កញ្ឆាក្រៀមជាង ៧៣គីឡូក្រាម និងហេរ៉ូអ៊ីនជាង ៦គីឡូក្រាម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
ប្រភពរូបភាព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

ភ្នំពេញ៖ មន្ត្រីគយនិងរដ្ឋាករ សហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ បានធ្វើការត្រួតពិនិត្យអ្នកដំណើរបរទេសចំនួន ៣ នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ មន្រ្តីជំនាញ បានរកឃើញរុក្ខជនសង្ស័យជាកញ្ឆាក្រៀម ៧៣,០១៧ គីឡូក្រាម និងហេរ៉ូអ៊ីន ៦ ២១៩ ក្រាម។

បើតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារបានរកឃើញ៖ (១) រុក្ខជាតិក្រៀមសង្ស័យជាសារធាតុញៀនប្រភេទកញ្ឆា ចំនួន ១៤៦ ដុំ មានទម្ងន់សុទ្ធសរុប ៧៣,០១៧ គីឡូក្រាម និង (២) ម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀនប្រភេទហេរ៉ូអ៊ីន មានទម្ងន់សុទ្ធសរុប ៦ ២១៩ ក្រាម។

បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួច ក្រុមការងារបានប្រគល់ជនសង្ស័យទាំង ៣ នាក់ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ជូនមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕


Khcct banner

អត្ថបទទាក់ទង