សង្គម

569044777 1137157705261889 6389266379498776387 n
កំណាត់ផ្លូវជាតិលេខ២៣ តភ្ជាប់ពី«ស្រុកកោះធំ ទៅស្រុកលើកដែក»សម្រេចការសាងសង់បាន១០០ភាគរយ
កំណាត់ផ្លូវជាតិលេខ២៣ (NR23) ប្រវែង ១៩,៨ គីឡូម៉ែត្រ មានទទឹងតួផ្លូវ ១១ម៉ែត្រ ចាប់ពីគល់ស្ពានកោះធំត្រើយខាងកើត ស្ថិតក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ (PK0+000) ដល់ផ្លូវជាតិលេខ ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល (PK19+800) សម្រេចការស្ថាបនាបានរួចរាល់១០០%
570170976 1374740034017624 351331674972453832 n
អភិបាលខេត្តកំពង់ចាម គ្រោងអភិវឌ្ឍនទីតាំង«សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធ»នៅតំបន់ទន្លេអុំ
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស ចុះពិនិត្យទីតាំងគម្រោងអភិវឌ្ឍន សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅតំបន់ទន្លេអុំ ក្បែរវិមានឯករាជ្យ ក្នុងក្រុងកំពង់ចាម។
Img 2061 (2)
កម្លាំងជំនាញឃាត់ខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ ក្រោមរូបភាពទិញ-លក់ទូរស័ព្ទតាមអនឡាញ
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីឆបោកប្រាក់ក្រោមរូបភាពទិញ-លក់ទូរស័ព្ទតាមអនឡាញ ដែលមានជនរងគ្រោះជាច្រើននាក់ដែលបានដាក់ពាក្យបណ្ដឹង។ បច្ចុប្បន្នជនសង្ស័យ
Photo 2025 10 23 10 31 27
ក្រសួងការពារជាតិកម្ពុជាសង្ឃឹមថា GBCនឹងទទួលបានលទ្ធផលជាវិជ្ជមានជំរុញការអនុវត្តបទឈប់បាញ់នាំមកនូវសន្តិភាព ស្ថិរភាព ត្រឡប់ទៅរកប្រក្រតីភាពវិញ
ម៉ាឡេស៊ី៖ កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមការសង្កេតការណ៍ពីតំណាងប្រទេសម៉ាឡេស៊ី តំណាងសហរដ្ឋអាមេរិក និងក្រុមអ្នកសង្កេតការណ៍អន្តរកាល
560635071 1203077148520191 4143202159101499430 n
អាជ្ញាធរខេត្តត្បូងឃ្មុំ ដុតបំផ្លាញ«គ្រឿងញៀន» ១,២៤៥ក្រាម ដែលបង្ក្រាបបាន២៦៤ករណី ក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
រូបភាព៖​ រដ្ឋបាលខេត្តត្បូងឃ្មុំត្បូងឃ្មុំ៖ អាជ្ញាធរខេត្តត្បូងឃ្មុំ ដុតបំផ្លាញសារធាតុញៀន ប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក) ទម្ងន់ ១,១៨៥.៦ក្រាម និងប្រភេទ WY ទម្ងន់ ៦០ក្រាម ដែលបានមកពីការបង្ក្រាបចំនួន ២៦៤ ករណី
Photo 2025 10 23 09 16 51
ក្រុមតំណាងរាស្ត្រកូរ៉េចុះទៅពិនិត្យទីតាំងផ្ទាល់ ក្រោយសមត្ថកិច្ចចុះបង្រ្កាបទីតាំងសង្ស័យពាក់ព័ន្ធ Online Scam
ភ្នំពេញ៖ គណៈប្រតិភូពីសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក KIM, SEOK-KI តំណាងរាស្ត្រខាងបក្សប្រឆាំង រួមនឹងតំណាងរាស្ត្រគណបក្សដឹកនាំ រដ្ឋាភិបាល នារសៀលថ្ងៃទី២២ខែតុលា ឆ្នាំ២០២៥ បានរួមដំណើរជាមួយ កម្លាំងសមត្ថកិច្ចកម្ពុជា ដើម្បីចុះត្រួតពិនិត្យទីតាំងសង្ស័យមានលបលួច
Doc 2025 10 23 09 45 51
កម្ពុជាសម្រេចបិទការប្រើប្រាស់«ឧបករណ៍អេឡិចត្រូនិក សារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា»
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២១ តុលា ២០២៥នេះ បានដាក់ចេញវិធានការ «ហាមឃាត់» ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុក«ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់
Photo 2025 10 23 01 07 17
JBC ឯកភាពគ្នាពិនិត្យកែសម្រួលបញ្ចប់បែបបទបច្ចេកទេសសម្រាប់ការវាស់វែងនិងបោះបង្កោលបណ្តោះអាសន្ននៅភូមិជោគជ័យ-ណងចាន់ និងព្រៃចាន់-ណងយ៉ាកែវ
ថៃ៖ កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅខេត្តចន្ទបុរី ប្រទេសថៃ កាលពីថ្ងៃទី២១-២២ ខែតុលា សម្រេចបោះបង្គោលបណ្តោះអាសន្ន នៅតំបន់ភូមិជោគជ័យ-ណងចាន់ និងភូមិព្រៃចាន់-ណងយ៉ាកែវ ចន្លោះបង្គោលលេខ 42-47
Imgl8903 (2)
កម្មវិធី«ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥» នឹងផ្តល់ឱកាសការងារជាង ៣ម៉ឺនកន្លែង ចាប់ពីថ្ងៃទី១-២ វិច្ឆិកា
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំកម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ ធ្វើឡើងក្រោមប្រធានបទ «វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ» មានរយៈពេល ២ថ្ងៃ គឺថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៥
Photo 2025 10 22 14 54 22
រដ្ឋមន្រ្តីមហាផ្ទៃ ជំរុញឱ្យពលរដ្ឋខេត្តព្រៃវែង រួមគ្នាដាំ និងថែរក្សាព្រៃឈើ
ព្រៃវែង៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង បានបំផុសគំនិតឱ្យពលរដ្ឋខេត្តព្រៃវែង រួមគ្នាដាំ និងថែរក្សាព្រៃឈើ ដើម្បីចូលរួមក្នុងសកម្មភាពឆ្ពោះទៅរកពិភពលោក ដែលកាន់តែបៃតង មានសុខភាពល្អ
565661805 1223862246435582 589120709477522302 n
ក្រសួងយុត្តិធម៌ ពិនិត្យនិងវាយតម្លៃទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ថ្ងៃបុណ្យអុំទូក និងបុណ្យឯករាជ្យជាតិ
ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ នៅថ្ងៃទី២១ ខែតុលា បានដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស
Fn 2025 01 02 14 14 09 0
ក្រសួងការងារ អនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាក រយៈពេល ៣ថ្ងៃ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ២២ ខែតុលានេះ បានជូនដំណឹង ស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០២៥ ដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រអនុញ្ញាតឱ្យកម្មករនិយោជិតរបស់ខ្លួនឈប់ សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសព្រះរាជពិធីបុណ្យអុំទូក