681 ezgif.com resize
Swift cc time

គ្មានថៃនៅក្នុង«បញ្ជីគោលដៅទេសចរណ៍ ឆ្នាំ​​២០២៦​»របស់BBC ប៉ុន្តែជំនួសមកវិញដោយទីក្រុងភ្នំពេញរបស់កម្ពុជា​

សង្គម
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ ក្នុងចំណោមគោលដៅទេសចរណ៍ទាំង២០ ក្នុងឆ្នាំ​​២០២៦ ដែលរួមមាន​ប្រទេស​​ អារ៉ាប់រួម អាល់ហ្សេរី ឈីលី កោះខូក កូស្តារីកា​ ស្កុតឡែន​ ជប៉ុន ឥណ្ឌូណេស៊ី ម៉ិកស៊ិក​ ម៉ុងតេណេហ្គ្រោ សហរដ្ឋអាម៉េរិក ហ្វាំងឡង់ ព័រទុយហ្គាល់ កេនយ៉ា​​ សាធារណរដ្ឋដូមីនីកែន កាណាដា កម្ពុជា អូស្រ្តាលី និងអ៊ុយរូហ្គាយ ។​ ប្រទេសទាំងអស់នេះត្រូវបានសារព័ត៌មានBBC ចាត់ទុកជាគោលដៅទេសចរណ៍យោងទៅតាមភាពសម្បូរបែប និងខុសប្លែករៀងៗខ្លួន។ ក្នុងឆ្នាំ២០២៦នេះ គេសង្គេតឃើញថា គ្មានប្រទេសថៃនៅក្នុងបញ្ចីគោលដៅទេសចរណ៍ទាំង២០ទេ ប៉ុន្តែជំនួសមកវិញដោយទីក្រុងភ្នំពេញរបស់ប្រទេសកម្ពុជា

យោងតាមសារព័ត៌មានBBC បានចុះផ្សាយកាលពីថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៥ បានបង្ហាញពីគោលដៅទេសចរណ៍ឆ្នាំ២០២៦ ដែលក្នុងនោះទីក្រុងភ្នំពេញក៏ជាគោលដៅទេសចរណ៍មួយក្នុងចំណោមគោលដៅទាំងអស់នោះដែរ។​​ នៅក្នុងអត្ថបទព័ត៌មាន បានបញ្ជាក់ថា ភ្នំពេញត្រូវបានពិព័ណ៌នា​ ​ជាទីក្រុងមួយ ដែលពោរពេញដោយភាពច្នៃប្រឌិត​​ ភាពរីករាយ​ រួមទាំងការអភិវឌ្ឍប្រកបដោយឥតឈប់ឈរ។​​

ទីក្រុងភ្នំពេញកំពុងឈានជើងទៅក្នុងយុគសម័យថ្មី ដោយសារកត្តាជម្រុញមួយចំនួនដូចជា៖ ការបើកដំណើការនូវអាកាសយានដ្ឋានអន្តរជាតិតេជោ​ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយរបស់កម្ពួជា។​ អាកាសយានដ្ឋាននេះប្រៀបដូចស្ថានីយអ្នកដំណើរបែបអនាគត ដោយការប្រើប្រាស់ឧបករណ៍ និងការតុបតែងលម្អរបែបទំនើប រួមទាំងមានតាំងរូបព្រះពុទ្ធប្រាក់ដ៏ធំមួយ។ មួយវិញទៀតអាកាសយានដ្ឋានទាំងមូលរំពឹងថានឹងទទួលបានអ្នកដំណើរ និងភ្ញៀវទេសចរណ៍ច្រើនជាងមុននៅក្នុងឆ្នាំ២០២៦ ជាមួយនិងជើងហោះហើរថ្មីមកពីប្រទេសដូចជា តួកគី ចិន អារ៉ាប់រួម ជប៉ុន ដែលសម្រួលដល់ការធ្វើដំណើរមកកាន់ប្រទេសកម្ពុជា និងទីក្រុងភ្នំពេញជាងកាលពីមុន។

ការអភិវឌ្ឍទីក្រុងក៏ជាចំណុចចាប់អារម្មណ៍មួយដែរ។ កាលពី១៥ឆ្នាំមុនទីក្រុងភ្នំពេញេជាទីក្រុងមួយដែលស្ទើរតែគ្មានភ្លើងស្តុបមួយសោះ ប៉ុន្តែបានប្រែក្លាយជា​ជាតំបន់ទេសចរណ៍នាពេលបច្ចុប្បន្ន។​ ផ្លូវចតុមុខជាកន្លែងទេសចរណ៍ដែលអនុញ្ញាតឱ្យអ្នកទេសចរណ៍អាចដើរកម្សាន្តជាមួយទេសភាពតាមមាត់ទន្លេនៅថ្ងៃចុងសប្តាហ៍ ភ្លក្សអាហារ ទន្សនាផលិតផលក្នុងស្រុក និងរីករាយជាមួយតន្រ្តី​ដែលប្រគុំនៅតាមដងផ្លូវ។ លើសពីនេះ រ៉ឺម៉កកង់បី (តុក តុក)​ ជាយានជំនិះថ្មីមួយដែលអាចដឹកអ្នកដំណើរទៅគ្រប់ទីកន្លែងជុំវិញទីក្រុងភ្នំពេញ។

ថ្វីត្បិតតែមានការលេចឡើងនូវ​ស្ថាបត្យកម្មទំនើបៗ និងថ្មីៗច្រើនក៏ដោយ ក៏ស្នាដៃដែលជាមរតករបស់លោក​ ម៉ូលីវណ្ណ ដែលមានដូចជាព្រះបរមរាជវាំង សារមន្ទីរជាតិ ក៏នៅតែបង្អួតសម្រស់ទាក់ទាញភ្ញៀវទេសចរណ៍ដែរ។ ភាពច្នៃប្រឌិតរបស់យុវជន “ Gen Z” តាមរយៈការបើកហាងតូចៗ រួមមានហាងស្រា ហាងកាហ្វេដែលជាការកែច្នៃ​ពីរបស់ចាស់ៗរួមផ្សំជាមួយនឹងវប្បធម៌របស់ជាតិដែលធ្វើឱ្យកាន់តែមានភាពទាក់ទាញ។

ជាមួយគ្នានេះ BBC ក៏មានការព្រមានទាក់ទងនឹងភូមិសាស្ត្រនយោបាយដែលទាក់ទងនឹងជម្លោះរបស់កម្ពុជា និងថៃដែរ​។ ទោះជាយ៉ាងណា BBC នៅតែសង្កត់ធ្ងន់ថា ទីក្រុងភ្នំពេញគឺជា តំបន់ទេសចរណ៍ដែលមានសុវត្ថិភាព​៕

Khcct banner

អត្ថបទទាក់ទង