681 ezgif.com resize
Swift cc time

ក្រសួងបរិស្ថាន ទប់ស្កាត់ទឹកកខ្វក់បានជាង២០លានម៉ែត្រគូប ពីក្នុងរោងចក្រ ចូលប្រភពទឹកធម្មជាតិ ក្នុងឆ្នាំ២០២៥

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ក្រសួងបរិស្ថាន បានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ ពីក្រុមហ៊ុន រោងចក្រនិងសហគ្រាសនានានៅកម្ពុជា មិនឱ្យមានការបំពុលដល់តំបន់ទឹកសាធារណៈ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងបរិស្ថាន នៅកម្ពុជា បានចំនួន ២០ ០៧៤ ២៨៣ ម៉ែត្រគូប នៅក្នុងឆ្នាំ២០២៥កន្លងទៅនេះ ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងបរិស្ថាន។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថាក្រសួងបរិស្ថានបានតាមដាន ត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ ពីក្រុមហ៊ុននិងរោងចក្រ ចូលតំបន់ទឹកសាធារណៈ អនុលោមតាមស្តង់ដារ បានប្រមាណ២លាន ម៉ែត្រគីបក្នុង១ខែៗ។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា សមិទ្ធផល ដែលសម្រេចបាននាពេលនេះ គឺការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេសពី ម្ចាស់រោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ក្នុងការគោរពច្បាប់ ជាពិសេសការអនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិ បង្ហាញពីតម្លាភាពប្រសិទ្ធភាពក្នុងការគ្រប់គ្រងបរិស្ថាន និងជំរូញឱ្យមានការប្រកួតប្រជែងស្មើភាពក្នុងវិស័យឧស្សហកម្មនៅកម្ពុជា។

បច្ចុប្បន្ន ក្រុមហ៊ុន រោងចក្រ និងសហគ្រាសចំនួន ៥៤ ទីតាំង បានដំឡើងដំឡើងឧបករណ៍ស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដើម្បីតាមដានការបញ្ចេញសំណល់រាវនៅក្នុងឆ្នាំ២០២៥។ ក្រុមហ៊ុន រោងចក្រ និងសហគ្រាសមួយចំនួនទៀត បានចុះកិច្ចសន្យា និងត្រៀមដំឡើងជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២៦៕ 


Khcct banner

អត្ថបទទាក់ទង