681 ezgif.com resize
Swift cc time

ស៊ីម៉ាក់ អំពាវនាវពលរដ្ឋជាជនភៀសសឹកត្រលប់ទៅលំនៅដ្ឋានវិញ កុំចូលតំបន់ដែលសង្ស័យថាមានសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC ) នាថ្ងៃទី ៣០ ធ្នូនេះ បន្តអំពាវនាវដល់ពលរដ្ឋទាំងអស់ជាពិសេសជនភៀសសឹកដែលវិលត្រលប់ទៅលំនៅដ្ឋានវិញ សូមកុំចូលតំបន់ណាដែលសង្ស័យថាមានសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសេសសល់ពីសង្គ្រាម និងមុនចូលតំបន់នោះសូមមេត្តាសាកសួរព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។

យោងតាមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា សង្គ្រាមកម្ពុជា-ថៃ ចំនួន២លើកក្នុងឆ្នាំ២០២៥នេះ ទាហានថៃបានប្រើប្រាស់គ្រាប់យុទ្ធភណ្ឌជាច្រើនប្រភេទដូចជា គ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់បែកចង្កោម គ្រាប់ផ្សែងពុល (សារធាតុគីមី) គ្រាប់កាំភ្លើងធំគ្រប់ប្រភេទ គ្រាប់អាវុធ ធុនមធ្យមនិងស្រាលយ៉ាងច្រើនឥតគណនាមកលើទឹកដីនៃកម្ពុជា ទាំងតំបន់សមរភូមិ តំបន់មូលដ្ឋានកងទ័ពកម្ពុជា និងគោលដៅស៊ីវិលដូចជា សាលារៀន មន្ទីរពេទ្យ វត្តអារាម ភូមិករ និងដីស្រែចម្ការប្រជាពលរដ្ឋជាដើម។

ក្នុងគោលដៅបង្ការគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមខាងលើ អង្គភាពCMAC បានអំពាវនាវដល់ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងយុវជនកុមារាកុមារី ក្នុងករណីប្រទះឃើញគ្រាប់មីន ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬ វត្ថុសង្ស័យជាគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ វាយដំ គប់លេង ឬយកទៅកែច្នៃផ្សេងៗ ដែលអាចបណ្តាលឱ្យផ្ទុះស្លាប់ របួស ពិការ ក្នុងពេលជាមួយគ្នានេះសូមរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬអង្គភាពCMACដែលស្ថិតនៅជិតបំផុត ដើម្បីជួយអន្តរាគមន៍និងបោសសម្អាតគ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមទាំងនោះ ដោយទំនាក់ទំនងផ្ទាល់ ឬតាមរយៈលេខ ទូរស័ព្ទដូចខាងក្រោម៖


Khcct banner

អត្ថបទទាក់ទង