ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី ៣១ ធ្នូកន្លងទៅ បានពន្យារពេលការប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់កងកម្លាំងប្រដាប់អាវុធដែលជាប់ដៃនៅសមរភូមិមុខ ចាប់ពីវរសេនីយ៍ឯកឡើងទៅ ដោយមិនកំណត់កាលបរិច្ឆេទ។នេះបើយោងតាមសេចក្តីសម្រេច។
ក្នុងសេចក្តីសម្រេចចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥របស់ ACU បានកំណត់ថា កងកម្លាំងប្រដាប់ អាវុធដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល អាចពន្យារពេលដោយ គ្មានកាលកំណត់ ហើយការសម្រេចនេះចាប់អនុវត្ត ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ តទៅ។