បន្ទាយមានជ័យ៖ ក្រសួងអប់រំ សម្រេចឱ្យបើកដំណើរការបង្រៀន និងរៀនឡើងវិញរបស់សាលារៀន ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រស្រុកថ្មពួក ស្រុកស្វាយចេក ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី៥ ខែមករា តទៅ។ ចំណែកសាលាបឋមសិក្សាជោគជ័យ សាលាបឋមសិក្សាព្រៃចាន់ (ស្រុកអូរជ្រៅ) សាលាបឋមសិក្សា បន្ទាយមានឬទ្ធិ និងអនុវិទ្យាល័យបន្ទាយមានឬទ្ធិ (ស្រុកថ្មពួក) ពុំទាន់អាចដំណើរការបានទេ។ នេះបើតាមការបញ្ជាក់របស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ។