ខេត្តស្វាយរៀង នឹងរៀបចំប្រណាំងទូក «ខ្នាតអន្តជាតិ-ទូកក្ដារបីសន្លឹក» នៅខែវិច្ឆិកា
ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នឹងរៀបចំពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្ដារបីសន្លឹក ដែលប្រព្រឹត្តទៅចាប់ផ្ដើមពីថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ