681 ezgif.com resize
Moneygramott moi1280x163px

ឃុំ-សង្កាត់ចំនួន៥០ ជាប់ជ័យលាភីក្នុងការប្រឡងប្រណាំង«មេត្រីភាពបរិស្ថាន»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កម្ពុជា៖ ឃុំ-សង្កាត់ចំនួន ២២៥ឃុំ-សង្កាត់ បានដាក់ពាក្យចូលរួមប្រកួត «មេត្រីភាពបរិស្ថាន» ប៉ុន្ដែឆ្លងតាមរយៈចុះវាយតម្លៃជាក់ស្តែង និងពិគ្រោះយោបល់ចុងក្រោយ គឺមានតែឃុំ-សង្កាត់ចំនួន៥០ប៉ុណ្ណោះ ដែល ត្រូវបានជ្រើសរើសឱ្យជាប់ជ័យលាភី។

ឃុំ-សង្កាត់ចំនួន៥០ បានទទួលជ័យលាភីក្នុងការប្រឡងប្រណាំង«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន សម្រាប់ឆ្នាំ២០២៣នេះ។ ឃុំ-សង្កាត់ចំនួន៥០ ទាំងនោះ បានរៀបចំអនុវត្តសកម្មភាពឆ្លើយតបនឹងលក្ខណៈសម្បត្តិទី៦ ដែលបានកំណត់ក្នុងគោលនយោបាយឃុំ-សង្កាត់ មានសុវត្ថិភាព គឺភាពមានអនាម័យ សោភ័ណភាព និងបរិស្ថានស្អាត។

ថ្លែងក្នុងកម្មវិធីលើកទឹកចិត្តប្រតិបត្តិករមេត្រីបរិស្ថាន និងការប្រគល់រង្វាន់ជ័យលាភីចលនាប្រឡងប្រណាំង«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណៈសម្បត្តិទី៦ ឆ្នាំ២០២៣ ដែលរៀបចំឡើងនៅទីស្តីការក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បង្ហាញការជឿជាក់ថា ការប្រតិបត្តិមេត្រីបរិស្ថាននៅតាមសហគមន៍ នឹងធ្វើឱ្យសហគមន៍មានអនាម័យ និងសោភ័ណភាពល្អ និងមានបរិស្ថានល្អ ស្របតាមគោលនយោបាយជាតិភូមិឃុំសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានរៀបចំចលនាប្រឡងប្រណាំង «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន ក្នុងគោលបំណងជំរុញដល់អាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំភូមិ ឃុំ-សង្កាត់ឱ្យមានអនាម័យ សោភ័ណភាព និងបរិស្ថានស្អាត។ មួយវិញទៀត ក៏ជាផ្នែកមួយនៃការផ្សព្វផ្សាយចលនាភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពលើវិស័យបរិស្ថាន ឱ្យកាន់តែទូលំទូលាយ ព្រមទាំងចែករំលែកបទពិសោធន៍នៃការរៀបចំមូលដ្ឋានដល់សាធារណជន និងអាជ្ញាធរមូលដ្ឋានផ្សេងៗ និងបញ្ជ្រាបការយល់ដឹងពីការប្រតិបត្តិមេត្រីបរិស្ថានដល់សាធារណជន ដល់យុវជន ប្រជាសហគមន៍ ឱ្យចូលរួមស្រឡាញ់ធម្មជាតិ អភិរក្សជីវៈចម្រុះ និងចូលរួមកិច្ចគាំពារបរិស្ថានឱ្យបានល្អប្រសើរ និងការរស់នៅដោយចីរភាព៕


Khcct banner

អត្ថបទទាក់ទង