681 ezgif.com resize
Moneygramott moi1280x163px

«សារមន្ទីរក្រុងគួយកាំង»ខេត្តក្វាងស៊ីបណ្ដុំវត្ថុបុរាណរបស់ចិន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ក្វាងស៊ី, ចិន៖ សារមន្ទីរក្រុងគួយកាំង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៤ ដំបូងឡើយជាវិទ្យាស្ថាន Gui County Cul tural Relics Management Institute។ ក្នុងឆ្នាំ១៩៨៨ សារមន្ទីរនេះ ដដែលបានក្លាយជា សារ មន្ទីរ ថ្នាក់តំបន់មានឈ្មោះថាសារមន្ទីរ Guigang City Museum ហើយនៅឆ្នាំ១៩៩៦ ទើបត្រូវដំឡើងទៅជា សារ មន្ទីរកម្រិតខេត្ត (Guigang City Museum)។

សារមន្ទីរនេះគ្រប់គ្រងដោយរដ្ឋផ្ទាល់ ហើយគ្រប់គ្រងបន្តដោយការិយាល័យវប្បធម៌ វិទ្យុ ទូរទស្សន៍ កីឡា និងទេសចរណ៍នៃក្រុងគួយកាំង ជាមួយការទទួលបានហិរញ្ញវត្ថុទាំងស្រុងពីរដ្ឋាភិបាលចិន។ សារមន្ទីរ បច្ចុប្បន្ន មានបណ្តុំវត្ថុបុរាណចំនួន ១,៩១០ឈុត ជាមួយនឹងវត្ថុបុរាណមានតម្លៃចំនួន ៤,៦៧២ឈុតផ្សេងទៀត។

ក្នុង ចំណោម វត្ថុបុរាណទាំងនោះ មាន វត្ថុ បុរាណ វប្បធម៌ ដ៏ មាន តម្លៃ ចំនួន ៧៧៣ឈុត និងបណ្ដុំវត្ថុបុរាណ ទូទៅ ចំនួន ១,១៣៧ឈុត។ វត្ថុបុរាណទាំងនេះភាគច្រើនបានមកពីការធ្វើកំណាយនៅទូទាំងទីក្រុង ហើយ ភាគ ច្រើន ជាវត្ថុបុរាណបានមកពីផ្នូររាជវង្សហាន ជាពិសេសគ្រឿងស្មូន និង សំរិទ្ធ។ ក្នុងចំណោម វត្ថុបុរាណរាជវង្សហានទាំងនេះទៀតសោត ផ្ទះធ្វើពីដីឥដ្ឋមានភាពលេចធ្លោជាពិសេស ដូចជាប្រាសាទ Eastern Han Dynasty Pottery Castle។


Khcct banner

អត្ថបទទាក់ទង