681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងអប់រំ ហាមសិស្សមិនឱ្យប្រើ«ទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិក»ក្នុងថ្នាក់រៀន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងអប់រំប្រកាស ហាមឃាត់សិស្សមិនឱ្យប្រើប្រាស់ទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកក្នុងថ្នាក់រៀន ឬម៉ោងសិក្សា ដែលមិនបម្រើឱ្យសកម្មភាពសិក្សា ដោយគ្មានការអនុញ្ញាតពីលោកគ្រូ អ្នកគ្រូ ជាពិសេសការលេងហ្គេម និងបណ្ដាញទំនាក់ទំនងសង្គមដែលមិនពាក់ព័ន្ធនឹងសកម្មភាពសិក្សា។ នេះបើតាមសេចក្តីណែនាំ ស្តីពីការពង្រឹងវិន័យ និងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍អេទ្បិចត្រូនិក ក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈរបស់ក្រសួងអប់រំ នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣។

នៅក្នុងបរិបទនៃការអប់រំឌីជីថល ឧបករណ៍អេឡិចត្រូនិច ប្រព័ន្ធអ៊ីនធើណិត និងមាតិកាឌីជីថលមាន សារៈសំខាន់ណាស់សម្រាប់បម្រើដល់ការបង្រៀន ការរៀន និងការស្រាវជ្រាវ។ ក្នុងគោលដៅពង្រឹងវិន័យ និង បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ ក្រសួងអប់រំ ណែនាំដល់ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ ហាមឃាត់ការប្រើប្រាស់ទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកក្នុងថ្នាក់រៀនឬម៉ោងសិក្សា ដែលមិនបម្រើឱ្យសកម្មភាពសិក្សា ដោយគ្មានការអនុញ្ញាតពីគ្រូកំពុងបង្រៀន ជាពិសេសការលេងហ្គេម។

បន្ថែមពីនេះ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវណែនាំជាប្រចាំអំពីវិន័យនិងបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន ដល់សិស្សានុសិស្ស ពាក់ព័ន្ធនឹងការប្រើប្រាស់ទូរសព្ទដៃនិងឧបករណ៍អេឡិចត្រូនិកឱ្យស្របនឹងគោលបំណងនៃការអប់រំ។ ជាពិសេស ជំរុញលើកទឹកចិត្តឱ្យសិស្សមានទម្លាប់ធ្វើស្វ័យសិក្សា អាន និងស្រាវជ្រាវក្នុងបណ្ណាល័យ បង្កើតនិងអនុវត្តការអប់រំក្រៅម៉ោងសិក្សា ដូចជាក្លិបសិក្សាតាមកម្រិតថ្នាក់ និងតាមមុខវិជ្ជា។ ជាមួយគ្នានោះ មាតាបិតានិងអ្នកអាណាព្យាបាល ក៏ត្រូវចូលរួមតាមដាន និងជំរុញការប្រើប្រាស់ទូរសព្ទដៃនិងឧបករណ៍អេឡិចត្រូនិករបស់កូនចៅ ឱ្យស្របតាមគោលបំណងនៃការអប់រំ៕

Khcct banner

អត្ថបទទាក់ទង