681 ezgif.com resize
Moneygramott moi1280x163px

សម្ដេច ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនលោកស៊ី ជិនពីង ចំពោះមរណភាពរបស់លោក លី ខឺឈាង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៧តុលានេះ បានផ្ញើសាររំលែកទុក្ខជូនលោក ស៉ី ជិនពីង ចំពោះមរណភាពរបស់លោក លី ខឺឈាង អតីតនាយករដ្ឋមន្ត្រីចិន ដែលបានទទួលមរណភាព ដោយសារជំងឺគាំងបេះដូង នាថ្ងៃទី២៧ ខែតុលានេះ។

ក្នុងសារលិខិតនេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ ខ្ញុំមានសេចក្ដីក្រៀមក្រំជាទីបំផុត ដោយបានដឹងពីមរណភាពនៅទីក្រុងសៀងហៃ នៅព្រឹកមិញនេះ របស់ឯកឧត្តម Li Keqiang សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលទី១៧, ទី១៨ និងទី១៩ នៃបក្សកុម្មុយនិស្តចិន និងជាអតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋ។ មរណភាពរបស់ឯកឧត្តម តំណាងឱ្យការបាត់បង់ដ៏ធំមួយសម្រាប់ប្រជាជនចិន និងបក្ស។

ឯកឧត្តម លី គឺជាមិត្តដ៏ល្អរបស់កម្ពុជា ហើយប្រជាជនកម្ពុជានឹងចងចាំជានិច្ចនូវការរួមចំណែកដ៏មានតម្លៃរបស់ឯកឧត្តម ចំពោះទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជាតិ និងប្រជាជននៃប្រទេសយើងទាំងពីរ ដែលត្រូវបានគូសបញ្ជាក់ដោយទំនាក់ទំនងនយោបាយដ៏រឹងមាំរវាងគណបក្សយើងទាំងពីរ។

ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះឯកឧត្តម ក្រុមគ្រួសារនៃសព ប្រជាជនចិន និងបក្សកុម្មុយនិស្តចិន ចំពោះការបាត់បង់រដ្ឋបុរសដ៏អស្ចារ្យម្នាក់។ សូមវិញ្ញាណក្ខន្ធឯកឧត្តមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕


Khcct banner

អត្ថបទទាក់ទង