Cc times  web banner kh

អាជ្ញាធរនឹងរំដោះទឹកចេញពីភ្នំពេញ ចូលទៅអាងទន្លេបាសាក់ ទន្លេមេគង្គ និងទន្លេសាប

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ បានយល់ព្រមដោយក្រសួងធនធានទឹក នឹងធ្វើការដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ទៅតាមគ្រប់ច្រកទាំងអស់ចូលទៅក្នុងអាងទន្លេបាសាក់ ទន្លេមេគង្គ និងទន្លេសាប។ ការសម្រេចនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីការដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ នៅទីស្តីការក្រសួងសេដ្ឋកិច្ច។

កិច្ចការងារនេះ នឹងធានាបាននូវសន្តិសុខទឹក និងកាត់បន្ថយនូវហានិភ័យនៃជំនន់គ្រប់ប្រភេទលើទីក្រុងភ្នំពេញ ខណៈក្រសួងសាធារណការ និងសាលារាជធានីភ្នំពេញទទួលបន្ទុកកិច្ចការដោះទឹកចេញពីផ្ទៃក្នុងរាជធានីភ្នំពេញ បង្ហូរចូលទៅក្នុងបណ្តាអាងទន្លេដោយឆ្លងកាត់ការចម្រោះទឹកកខ្វក់ឱ្យបានត្រឹមត្រូវជាមុន។

សូមជម្រាបថា កិច្ចប្រជុំនេះដឹកនាំដោយ លោក ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងមានការចូលរួមពីសំណាក់ លោក លោកស្រី ជាតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ទីរពាក់ព័ន្ធទាំងអស់ នៃសាលារាជធានីភ្នំពេញ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង