Img 1426
Swift cc time

ក្រសួងអប់រំនឹងរៀបចំសន្និសីទសារព័ត៌មានស្តីពីដំណើរការប្រឡង«បាក់ឌុប»ស្អែកនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៦ តុលានេះ បានចេញសេចក្ដីជូនដំណឹង អំពីរៀបចំសន្និសីទសារព័ត៌មាន ស្តីពី ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ដើម្បីផ្ដល់ព័ត៌មានពិស្ដារអំពីដំណើរការប្រឡងបាក់ឌុប។

យោងតាមក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ស្ដីពីការរៀបចំ សន្និសីទសារព័ត៌មាន នៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២៩២៣ស្អែកនេះ នឹងរៀបចំឡើងដោយ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំពាក់ព័ន្ធ នៅអគារទីស្តីការក្រសួងអប់រំ យុវជន និងកីឡា វេលាម៉ោង ១៤៖៣០នាទី៕


Khcct banner

អត្ថបទទាក់ទង