
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពី កាលពីថ្មីៗនេះ បានចេញសេចក្ដីជូនដំណឹងអំពី ការរៀបចំទីកន្លែងស្នាក់នៅ និងផ្ញើ កង់ ម៉ូតូ ដោយឥតគិតថ្លៃ ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ទូទាំងខេត្តកំពង់ស្ពឺ នាពេលខាងមុខ។
យោងតាមរដ្ឋបាលខេត្តកំពង់ស្ពី បានចេញសេចក្ដីជូនដំណឹងដល់មាតាបីតា ឬអាណាព្យាបាល និងបេក្ខជនតៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទូរទាំងខេត្តកំពង់ស្ពឺ នាសម័យប្រឡង នៅថ្ងៃទី០៦ ខែ វិច្ចកា ឆ្នាំ ២០២៣ខាងមុខ។ រដ្ឋបាល នឹងរៀបចំទីកន្លែងស្នាក់នៅ និងផ្ញើ កង់ ម៉ូតូ ដោយឥតគិតថ្លៃ សម្រាប់បេក្ខជនដែលមកពីក្រុងស្រុកចំនួន ៩ ក្នុងខេត្តកំពង់ស្ពឺ ដែលមិនមានលទ្ធិភាពគ្រប់គ្រាន់ក្នុងការដោះស្រាយនូវទីកន្លែងស្នាក់នៅ និងកន្លែងផ្ញើរកង-ម៉ូតូ ដើម្បីជួយសម្រួលដល់ការចំណាយរបស់មាតាបីតា ឬអាណាព្យាបាល និងបេក្ខជន។
ដោយមានការយកចិត្តទុកដាក់ពីសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ មន្ទីអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងបន្ទី-អង្គភាព និងវត្តអារាម ដែលនៅជិតបណ្ឌលប្រឡង បានរៀបចំកន្លែងស្នាក់នៅ និងទទួលផ្ញើកង-ម៉ូតូ ដោយឥគិតថ្លៃ។ តាមរយៈទីកន្លែងដែលរដ្ឋបាលបានរៀបចំដូចខាងក្រោម៖



