នាយករដ្ឋមន្រ្តីវៀតណាមនិងឡាវអបអរសម្តេច ហ៊ុន សែន ទទួលបានសំឡេងគាំទ្រសន្លឹកឆ្នោតច្រើនពីពលរដ្ឋ
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីវៀតណាម និងឡាវ នៅថ្ងៃទី២៤កក្កដា បានផ្ញើសារអបអរសាទរ សម្តេច ហ៊ុន សែន ដែលទទួលបានសំឡេងគាំទ្រសន្លឹកឆ្នោតច្រើនពីពលរដ្ឋ ក្នុងលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល៧ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៣កក្កដា ឆ្នាំ២០២៣កន្លងទៅ។