Img 1426
Swift cc time

ផ្ទះពលរដ្ឋ៨ខ្នង ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងខូចខាតដោយខ្យល់កន្ត្រាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះសីហនុ៖ កាលពីវេលាម៉ោងប្រមាណ២រំលងអធ្រាត្រ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ មានភ្លៀងលាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បានរបើកដំបូលផ្ទះប្រជាពលរដ្ឋ នៅឃុំអូរជ្រៅ ចំនួន៥ខ្នងផ្ទះ ខូចខាតដំបូលផ្ទះទាំងស្រុង១ខ្នង ដើមឈើបាក់សង្កត់ផ្ទះទាំងស្រុង២ខ្នង ក្នុងនោះផ្ទះបានសង្កត់លេីរថយន្ត ២គ្រឿង និងម៉ូតូ១គ្រឿង និងសម្ភារមួយចំនួនទៀត តែមិនបណ្តាយប៉ះពាល់អាយុជីវិត ឬរបួសនោះទេ។ នេះបើតាមការឲ្យដឹងពីលោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់។

ចំពោះមុខលោកអភិបាលស្រុក រួមជាមួយនឹងកម្លាំងគណៈបញ្ជាការឯកភាពអាជ្ញាធរមូលដ្ឋាន ចុះជួយសម្រួលដោះស្រាយប្រជាពលរដ្ឋ ដែលពួកគាត់បានជួបនូវគ្រោះធម្មជាតិ បណ្ដាលឲ្យខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិមួយចំនួន។

លោកអភិបាលស្រុក បានបន្ថែមថា នៅរសៀលថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០២៣ សាខាកាកបាទក្រហមខេត្តព្រះសីហនុ បាននាំយកសម្ភារ និងថវិកាមួយចំនួន ដើម្បីជួយសម្រួលដោះស្រាយជូនប្រជាពលរដ្ឋ ហើយក្រុមការងារចុះជួយមូលដ្ឋានឃុំក្នុងស្រុកព្រៃនប់ នឹងបន្តជួយដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកបន្ថែមទៀត៕


Khcct banner

អត្ថបទទាក់ទង