ត្បូងឃ្មុំ៖ ត្រីប្រា១២០០ក្បាលនៅវត្តអូរាំងឪ កាលពីថ្ងៃទី១ សីហា ត្រូវបានងាប់ ដោយសារតែញាតិញោម បានដាក់ចំណីដែលខូចគុណភាព និងហួសកាលកំណត់ បង្កឱ្យមានគ្រោះថ្នាក់បែបនេះ។ ខណៈពេលកន្លងមក វត្តអូរាំងឪ បានហាមមិនឱ្យយកចំណីក្រៅបាចឱ្យត្រីក្ដី។
ត្រីប្រាចំនួន១២០០ ដែលបានងាប់នៅក្នុងស្រះទឹកទំហំ៣០ម៉ែត្រ គុណ៥០ម៉ែត្រ នៃវត្តវត្តអូរាំងឪ ត្រូវបានព្រះសង្ឃមុជទឹក ដើម្បីសង់ត្រីចេញពីស្រះ។ ខណៈពេលកន្លងមកវត្តនេះ បានសរសេរអក្សរ«ហាមយកចំណីក្រៅមកបាចអោយត្រី» តែត្រូវបានគេចោទថាចិត្តចង្អៀតទៅវិញ។ ហើយការអាចដាក់ចំណីត្រីដោយសេរីបែបនេះ បានបង្កឱ្យមានវិនាសកម្ម បែបនេះកើតឡើង។
គួរបញ្ជាក់ថា អំឡុងឆ្នាំ២០១៣-២០១៥ វត្តអូរាំងឪបានខិតខំប្រឹងប្រែង ប្រែក្លាយខ្លួនជា រមណីយារាម រមណីយោឡាន មានបួនឧទ្យាននិងស្រះទឹកជាដើម ក្នុងគោលបំណងអោយពលរដ្ឋបានលំហែ កាត់បន្ថយកង្វល់ក្នុងចិត្ត៕