Cctime 6monthsfree desktop
Cc times  web banner kh (2)

លោក ម៉ឹង ពន្លក ត្រូវបានតែងតាំងជាអគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោកឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ។ នេះបើតាមព្រះរាជក្រឹត្យចេញនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក នឹងក្លាយជាជំនួយការជិតស្និតរបស់ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលគ្រោងនឹងធ្វើជានាយករដ្ឋមន្រ្តីថ្មីនាពេលឆាប់ៗខាងមុខនេះ។ ឧត្តមសេនីយឯក ពន្លឺ ជាកូនប្រុសរបស់រដ្ឋលេខាធិការក្រសួងការពារជាតិ ម៉ឹង សំផន។

គួរជម្រាបថា លោកឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក ដែលត្រូវបានតែងតាំងជាអគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិនេះ ជំនួសនាយឧត្តមសេនីយ៍ ស៊ុ សំណាង ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង