Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

គ្រោះមហន្តរាយក្នុងខេត្តមណ្ឌលគិរី ធ្វើឱ្យខូចផ្លូវនិងដំណាំកសិកម្ម៨២ហិកតា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

មណ្ឌលគិរី៖ បញ្ហាភ្លៀងនូវប៉ុន្មានថ្ងៃនេះ បណ្ដាលឲ្យខូចខាតដំណាំកសិកម្ម លិចលង់ផ្ទះសម្បែង ផ្លូវជាតិ និងផ្លូវលំមួយចំនួន បង្កឲ្យអាកខានដល់ការធ្វើដំណើរផងដែរ។ ជាពិសេស ផ្លូវជាតិលេខ៧៦A ចន្លោះពីស្រុកអូររាំង ទៅស្រុកកែវសីមា (ចំណុចអូរងើយ) ដែលផ្លូវត្រូវបានកាត់ផ្តាច់ និងខូចខាតទាំងស្រុងមិនអាចធ្វើដំណើរបានគ្រប់មធ្យោបាយយានយន្តគ្រប់ប្រភេទ។

ស្រុកកោះញែក នៅត្រង់ចំណុចស្ពានអូរជីមៀត បានស្រកចុះឃើញតួស្ពានបេឡេត៍ (អាចធ្វើចរាចរណ៍ឆ្លងកាត់ទៅមកបានចំពោះម៉ូតូ និងរថយន្តធុនតូច)។ ចំណែកឯ ស្រុកកែវសីមា ជំនន់ទឹកភ្លៀង បានជន់លិចចំនួន ៣ឃុំ មាន ឃុំស្រែឈូក ឃុំស្រែខ្ទុម និងឃុំស្រែព្រះ។ ក្នុងនោះផ្ទះប្រជាពលរដ្ឋចំនួន ៨១ខ្នងផ្ទះ បានជន់លិច និង ខូចខាតដំណាំកសិកម្មចំនួន ៨២ ហិកតា។ រហូតមកដល់បច្ចុប្បន្ននេះទឹកបានស្រកចុះមកនៅកម្រិតធម្មតាវិញ។

បន្ថែមពីនេះ ស្រុកអូររាំង ទឹកបានហូរច្រោះបណ្តាលឱ្យមានការបាក់ស្រុតផ្លូវ និងដាច់ផ្លូវនៅចន្លោះគីឡូម៉ែត្រលេខ៩១ ដល់គីឡូម៉ែត្រលេខ៩៩ ផ្លូវជាតិលេខ៧៦A ចន្លោះពីស្រុកអូររាំង ទៅស្រុកកែវសីមា (ចំណុចអូរងើយ) ដែលផ្លូវត្រូវបានកាត់ផ្តាច់ និងខូចខាតទាំងស្រុងមិនអាចធ្វើដំណើរបានគ្រប់មធ្យោបាយយានយន្តគ្រប់ប្រភេទ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង