Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 09 28 2023 1800 x 300px

កីឡាករ កីឡាការិនីហែលទឹកកម្ពុជា ឈ្នះមេដាយ«១៥គ្រឿង» នៅប្រទេសកាណាដា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាព៖ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

ភ្នំពេញ៖ កីឡាករ កីឡាការិនីហែលទឹកកម្ពុជា នៅថ្ងៃទី ០២ សីហានេះ បានដណ្ដើមមេដាយមាសសរុបចំនួន ១៥គ្រឿង ក្នុងការប្រកួតព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (the 20th World Police & Fire Games 2023) នៅប្រទេសកាណាដា។

កីឡាករ កីឡាការិនីហែលទឹកកម្ពុជា របស់ក្រសួងក្រសួងមហាផ្ទៃ ដែលបានដណ្ដើមមេដាយសរុបចំនួន១៥គ្រឿងនេះ រួមមាន មេដាយមាស ០៦គ្រឿង ប្រាក់ ០៦គ្រឿង និងមេដាយសំរឹទ្ធ ០៣គ្រឿង នៅក្នុងការប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (the 20th World Police & Fire Games 2023) នៅទីក្រុង Winnipeg ប្រទេសកាណាដា។

ក្នុងនោះមានកីឡាករ និងកីឡាការិនីហែលទឹក រួមមាន៖ កីឡាការិនី សុខ វល័ក្ខ ដណ្តើមបានមេដាយមាស ០៤គ្រឿង និងមេដាយប្រាក់ ០១គ្រឿង។ ចំពោះកីឡាករ ហែម ប៉ុច ដណ្តើមបានមេដាយមាស ០២គ្រឿង និងមេដាយប្រាក់ ០៣គ្រឿង និងកីឡាករ លឹម កែវឧត្តម ដណ្តើមបានមេដាយប្រាក់ ០២គ្រឿង និងមេដាយសំរឹទ្ធ ០៣គ្រឿងផងដែរ។

គួរបញ្ជាក់ថា អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ជូន កីឡាករ០២រូប កីឡាការិនី ០១រូប និងគ្រូបង្វឹកម្នាក់ នៃប្រភេទវិញ្ញាសាកីឡាហែលទឹក ឱ្យទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡា World Police & Fire Games 2023៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង