មណ្ឌលគិរី៖ ជំនន់ទឹកភ្លៀងបានធ្វើឱ្យផ្លូវលេខ៧៦ (ភ្នំពេញ-មណ្ឌលគិរី) បាក់ស្រុតចុះស្ទើទាំងស្រុង នៅល្ងាចថ្ងៃទី០១សីហា ឆ្នាំ២០២៣ ដែលធ្វើឱ្យការធ្វើដំណើរចេញ-ចូលខេត្តមណ្ឌលគិរី ត្រូវផ្អាកជាបណ្ដោះអាសន្ន។ ចំណែកអ្នកមានបំណងធ្វើដំណើរទៅមណ្ឌលគិរី អាចធ្វើដំណើទៅតាមខេត្តរតនគិរីជំនួសវិញ។
បើតាមមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ផ្លូវ ដែលទឹកហូរកាត់ផ្តាច់នេះ ស្ថិតក្នុងភូមិសាស្ត្រស្រុកអូររាំង នៅលើកំណាត់ផ្លូវជាតិលេខ៧៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៩៤+០០០ ដល់គីឡូម៉ែត្រលេឋ៩៤+១៥០។ ដូច្នេះមន្ទីរសាធារណការ នឹងផ្អាកការធ្វើចរាចរណ៍រថយន្ដធនធ្ងន់ ជាបណ្ដោះអាសន្ន៕
