Cc time web banner 054637

សាច់ក្រួចបង្កក គ្មានប្រភពច្បាស់លាស់ប្រមាណ ២តោន ត្រូវបានដុតកម្ទេចចោល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ សាខា ក.ប.ប. ខេត្តព្រៃវែង ដោយទទួលបានការស្នើសុំកិច្ចសហការពីអគ្គនាយកដ្ឋានគយ និងរដ្ឋករ បានចុះត្រួតពិនិត្យបឋមលើទំនិញ សាច់ក្រួចបង្កក(Frozen Quail)ចំនួន ២,២០០គីឡូក្រាម ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋករ (គយចល័ត) ឃាត់ស្ទាក់ចាប់បាននៅតំបន់២ តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង។

តាមលទ្ធផលនៃការត្រួតពិនិត្យមន្ត្រីជំនាញ ក.ប.ប. បានរកឃើញថា ទំនិញសាច់ក្រួចបង្កកទាំងនោះ ពុំមានប្រភពច្បាស់លាស់ គ្មានវិញ្ញាបនបត្របញ្ជាក់គុណភាពនៃប្រទេសនាំចេញ ។ ការវេចខ្ចប់និងដឹកជញ្ជូនពុំបានត្រឹមត្រូវ ហេីយការរក្សាទុកពុំត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស (កម្រិតសីតុណ្ហភាពពុំត្រឹមត្រូវ) នាំឱ្យសាច់ប្រែប្រួលបាត់បង់គុណភាព។ សាច់បង្កកទាំងនោះពុំមានសារធាតុគីមីហាមឃាត់នោះទេ។

យោងតាមលទ្ធផលនៃការត្រួតពិនិត្យនេះ និងដោយមានការចង្អុលបង្ហាញពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង មន្ត្រីជំនាញទាំង២ស្ថាប័នបានសម្រេចជាឯកឆន្ទ ដុតកម្ទេចចោលនូវសាច់ក្រួចបង្កកទាំង ២,២០០គ.កនោះ ដើម្បីកុំឱ្យមានការចរាចរចូលទីផ្សារ ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ជាយថាហេតុ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង