681 ezgif.com resize
Moneygramott moi1280x163px

ត្រឹមឆមាសទី១CMACស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង២រយតោនចេញពីទន្លេ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ប្រតិបត្តិការសម្អាតគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេ ស្ថិតនៅការដ្ឋានកោះពាមរាំង សម្រេចលទ្ធផល ស្រង់គ្រាប់ពីបាតទន្លេមេង្គ បានជាង១ម៉ឺន២ពាន់គ្រាប់ បើគិតជាទម្ងន់ ជាង២រយតោន និងស្រង់បំណែកនាវាបានជាច្រើនទៀតផងដែរ។ នេះបើតាមប្រសាសន៍ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC)។

លោក ហេង រតនា បានឱ្យដឹងថា ប្រតិបត្តិការសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេ ក្នុងភូមិសាស្ត្រស្រុកពាមជ័រ ខេត្តព្រៃវែង ត្រូវបានធ្វើឡើង បន្ទាប់ពីមានការសម្រេចរបស់សម្តេច ហ៊ុន សែន និងសម្តេច ស ខេង អនុញ្ញាតដល់អង្គភាព CMAC សហការជាមួយក្រសួងការពារជាតិ និងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ធ្វើការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេ។ ប្រតិបត្តិការនេះ មានរយៈពេល១៨ខែ ដោយចាប់ផ្តើមនៅដើមឆ្នាំ២០២២ មកដល់ពេលនេះ មានរយៈពេលជិត២ឆ្នាំ ។

លោក ហេង រតនា បានឱ្យដឹងទៀតថា តាមផែនការស្រាវជ្រាវដំបូង បានរាវរកទិន្នន័យនៅបាតទន្លេជាង ២៥០០ចំណុច មានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយវាយតម្លៃការបោសម្អាត មានរយៈពេល១៨ខែ តែការអនុវត្តជាក់ស្តែង មិនសម្រេចតាមផែនការនោះទេ ដោយសារមូលហេតុមួយចំនួន ហួសសមត្ថភាព ដែលបានវាយតម្លៃ។ នាវាដែលលិចក្នុងទន្លេនេះ មានផ្ទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រមាណជា៣ពាន់ តោន ទៅ៣ពាន់៥រយតោន។

គួរបញ្ជាក់ថា ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាក្នុងទន្លេ នៅការដ្ឋានកោះពាមរាំង ត្រូវបាន ក្រុមជំនាញ នៃក្រុមការងារអន្តរក្រសួង កំណត់នូវទំហំប្រមាណជិត៣០០ហិកតា ដែលចែកចេញជាបីផ្នែក រួមមាន៖ ទី១. តំបន់ដីគោក ទី២. តំបន់មានហានិភ័យទាប និងទី៣. ជាតំបន់មានហានិភ័យខ្ពស់៕


Khcct banner

អត្ថបទទាក់ទង