សម្ដេចព្រះមហាក្សត្រី យល់ថាស្ដ្រីកម្ពុជាជាកម្លាំងចលកររួមចំណែកនៃកំណើនសេដ្ឋកិច្ច
ភ្នំពេញ៖ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានផ្ញើសារអបអរខួបលើកទី ១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣។ ក្នុងន័យនៃសារនេះ សម្ដេចព្រះមហាក្សត្រី គាំទ្រការលើកយកប្រធានបទ «ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល»