681 ezgif.com resize
Swift cc time

កីឡាករ-កីឡាការិនីចំបាប់កម្ពុជា ៥រូប ទៅចូលរួមប្រកួតព្រឹត្តិការណ៍ Singapore Beach Wrestling World Series

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ៖ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

ភ្នំពេញ៖ កីឡាករ-កីឡាការិនីចំបាប់កម្ពុជា នាថ្ងៃទី០៩ ខែមិថុនា បានធ្វើដំណើរទៅចូលរួមក្នុងការប្រកួតព្រឹត្តិការណ៍ (Singapore Beach Wrestling World Series) នៅប្រទេសសិង្ហបុរី។

កីឡាករ-កីឡការិនីជម្រើសជាតិចំបាប់កម្ពុជា ដែលជាអត្តពលិករបស់ក្រសួងមហាផ្ទៃចំនួន ០៥រូប បានធ្វើដំណើរចាកចេញពីកម្ពុជាហើយ ដើម្បីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Singapore Beach Wrestling World Series នៅប្រទេសសិង្ហបុរី។ ដែលក្នុងនោះមានកីឡាករ និងកីឡាការិនីដែលបានទៅចូលរួម មាន៖ កីឡាករ ហេង វុទ្ធី, កីឡាករ ឆាំ ពិស៊ិន, កីឡាករ ឈឿន ឈាង, កីឡាការិនី ឌិត សំណាង និងកីឡាការិនី សឿន នឿនផងដែរ។ 

គួរបញ្ជាក់ថា ការប្រកួតព្រឹត្តិការណ៍នេះ នឹងចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ៕

Khcct banner

អត្ថបទទាក់ទង