Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

កម្ពុជារៀបចំពិព័រណ៍វត្ថុបុរាណខែ្មរស្តីពី«អង្គរ៖អាណាចក្រខ្មែរដែលបានបាត់បង់»នៅកាណាដា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កាណាដា៖ ក្រសួងវប្បធម៌ ចាប់ពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បាននឹងកំពុងរៀបចំពិព័រណ៍វត្ថុបុរាណខែ្មរស្តីពី «អង្គរ៖ អាណាចក្រខ្មែរដែលបានបាត់បង់ (Angkor: The Lost Empire of Cambodia)» នៅសារមន្ទីរ Royal British Columbia នៅVictoria ប្រទេសកាណាដា។ នៅក្នុងពិព័រណ៍ បានតាំងបង្ហាញវត្ថុបុរាណខ្មែរសម័យអង្គរជាង១០០វត្ថុ អមដោយរូបភាពពីលើអាកាសបង្ហាញអំពីវិសាលភាពនៃរាជធានីអង្គរ រូបថត ផ្ទាំងពន្យល់ និងវីដេអូខ្លីៗរៀបរាប់អំពីប្រធានបទនីមួយៗដែលលើកយកបង្ហាញ។

ក្នុងស្មារតី និងគោលបំណងបន្តពង្រឹងមិត្តភាព និងទំនាក់ទំនងវប្បធម៌ជាមួយពិភពលោកនេះហើយ ក្រសួងវប្បធម៌ បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលអោយចុះកិច្ចព្រមព្រៀងជាមួយ MUSEUMSPARTNER នៅប្រទេសអូទ្រីស (Austria) ដើម្បីយកវត្ថុបុរាណខ្មែរសម័យអង្គរចំនួនជាង១០០វត្ថុ ទៅតាំងពិព័រណ៍ចំនួន១០ទីតាំងនៅតាមបណ្តាប្រទេសមួយចំនួន តាមការគ្រោងទុក។ រហូតមកទល់ពេលនេះ ការរៀបចំដាក់តាំងពិព័រណ៍នេះ បានធ្វើ២ដងរួចមកហើយនៅសហរដ្ឋអាមេរិក។

ការតាំងពិព័រណ៍ចម្លាក់បុរាណខ្មែរសម័យអង្គរដែលមានចំណងជើងថា `«អង្គរ៖ អាណាចក្រខ្មែរដែលបានបាត់បង់» នៅសារមន្ទីរ Royal British Columbia នៅទីក្រុង Victoria ប្រទេសកាណាដា ជាការចល័តពិព័រណ៍លើកទី៣នៅក្នុងគម្រោងពិព័រណ៍១០ទីតាំងដែលបានគ្រោងទុកជាមួយ MUSEUMSPARTNER។ ពិព័រណ៍នៅសារមន្ទីរ Royal British Columbia ដែលបានចាប់ផ្តើមពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នេះ បានតាំងបង្ហាញវត្ថុបុរាណខ្មែរសម័យអង្គរជាង១០០វត្ថុ អមដោយរូបភាពពីលើអាកាសបង្ហាញអំពីវិសាលភាពនៃរាជធានីអង្គរ, រូបថត, ផ្ទាំងពន្យល់ និងវីដេអូខ្លីៗរៀបរាប់អំពីប្រធានបទនីមួយៗដែលលើកយកបង្ហាញ។ អ្វីដែលពិសេសនោះគឺការប្រើបច្ចេកទេសវិទ្យាសាស្ត្រទំនើប បង្ហាញទេសភាពធម្មជាតិ និងវប្បធម៌ ប្រាសាទបុរាណ ប្រព័ន្ធធារាសាស្ត្រសម័យអង្គរ និងប្រជាជនដែលរស់នៅប្រកាន់នូវទំនៀមទម្លាប់បុរាណតាំងពីសម័យអង្គរនៅតំបន់អង្គរ។

ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរសម័យអង្គរនៅបរទេស មិនត្រឹមតែជាការផ្សព្វផ្សាយបន្ថែមនូវវប្បធម៌ និងអារ្យធម៌ខ្មែរនាសម័យអង្គរដ៏រុងរឿង អោយពិភពលោក ជនបរទេស និងជនជាតិខ្មែរដែលរស់នៅបរទេសបានស្គាល់ប៉ុណ្ណោះនោះទេ តែអ្វីដែលសំខាន់លើពីនេះគឺបង្ហាញអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងមិត្តភាព និងទំនាក់ទំនងវប្បធម៌ជាមួយពិភពលោក និងក៏បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើវិស័យអភិរក្ស លើកតម្កើងមរតកដូនតា និងអភិវឌ្ឍន៍វប្បធម៌ខ្មែរក្នុងយុគសម័យថ្មីដែលពោរពេញទៅដោយសន្តិភាព និងអភិវឌ្ឍន៍ប្រទេស៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង