ក្រុងព្រះសីហនុ៖ សពបុរស«លង់ទឹក»នៅអូរឈេីទាល ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ១២ មិថុនានេះ ត្រូវបានរកឃើញហើយ ជាប់នឹងខ្សែពោង ខាងមុខឆ្នេរអូរឈើទាលក្រុងព្រះសីហនុ ក្បែរកន្លែងដែលរលកសមុទ្រវាយពន្លិចជនរងគ្រោះ។
សពរបស់បុរសរងគ្រោះរកឃើញវេលាម៉ោងជាង៩ព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៣នេះ។ សា.កសពបុរសនេះនៅជាប់នឹងខ្សែពោង ខាងមុខឆ្នេរអូរឈើទាលក្រុងព្រះសីហនុ ក្បែរកន្លែងដែលរលកសមុទ្រវាយពន្លិចជនរងគ្រោះ ហើយអាជ្ញាធរនឹងក្រុមគ្រួសារបានរៀបចំដើម្បីបញ្ជូនទៅរៀបចំពិធីបុណ្យតាមប្រពៃណីសាសនា។
គួរបញ្ជាក់ថា បុរសម្នាក់ បានបាត់ខ្លួននៅក្នុងសមុទ្រឆ្នេរអូរឈើទាល ក្រោយទៅជួយស្រង់កូនខ្លួនឯងដែលលង់ទឹកសមុទ្រ ហើយប្រតិបត្តិការស្វែងរកជនរងគ្រោះកំពុងធ្វើ ។
បុរសវ័យ៤០ម្នាក់ឈ្មោះ ហេង ពិសិដ្ឋ ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ មកកម្សាន្តនៅឆ្នេរអូរឈើទាល បានអង្គុយលេងនៅតូប៨៨៨ ក្នុងនោះបើតាមការបំភ្លឺពីកូនបង្កើតរបស់ជនរងគ្រោះគឺគាត់និងកូនប្រុស អាយុប្រមាណ១០ឆ្នាំជាងបន្តិចបានចុះលេងទឹកជាមួយគ្នា ហើយកូនរបស់គាត់ត្រូវបានទឹករលកអូសបណ្ដាលឈ្លក់ទឹកពេលនោះឳពុកឃើញក៏ហក់ទៅជួយកូនរុញកូនមកខាងលើ ពេលនោះគាត់ជាឳពុកក៏បានលង់ទឹកនិងបាត់ខ្លួន។