681 ezgif.com resize
Moneygramott moi1280x163px

គណបក្សប្រជាធិបតេយ្យមូលដ្ឋានដង្ហើយហៅពលរដ្ឋទៅចូលរួមបោះឆ្នោតនៅថ្ងៃទី ២៣ កក្កដា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ VOA Khmer

ភ្នំពេញ៖​ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) កាលពីថ្ងៃទី៩ មិថុនា បានចេញសេចក្ដីថ្លែងការណ៍ ឲ្យប្រជាពលរដ្ឋ ចូលរួមបោះឆ្នោត ជ្រើសរើសតំណាងរបស់ខ្លួនឲ្យបំពេញតួនាទីក្នុងការការពារសិទ្ធិ និងប្រយោជន៍រយៈពេល៥ឆ្នាំ។ ជាពិសេស ប្រជាពលរដ្ឋដែលខកចិត្តនឹងការសម្រេចបដិសេធចុះបញ្ជី គណបក្សភ្លើងទៀន ចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ កុំបោះបង់សិទ្ធិបោះឆ្នោតរបស់ខ្លួនម្ដងទៀត ដូចការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។

បើតាមសេចក្តីថ្លែងការណ៍ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាឱកាសដែលប្រជាពលរដ្ឋក្លាយជាអ្នកកំណត់វាសនាខ្លួន និងប្រទេសជាតិខ្លួន ប្រើសិទ្ធិអំណាចរបស់ខ្លួនក្នុងការសម្រេចចិត្តជ្រើសរើសតំណាងរបស់ខ្លួនឲ្យបំពេញតួនាទីក្នុងការ ការពារសិទ្ធិ និងប្រយោជន៍ខ្លួនរយៈពេល៥ឆ្នាំ។

អ្នកតំណាងរបស់ប្រជាពលរដ្ឋ (តំណាងរាស្ត្រនៃរដ្ឋសភា-អំណាចនីតិប្បញ្ញត្តិ-អ្នកបង្កើត/អនុម័តច្បាប់) នឹងប្រើប្រាស់អំណាចដែលប្រជាពលរដ្ឋប្រគល់ជូនតាមរយៈសន្លឹកឆ្នោតនោះ ទៅបំពេញតួនាទីក្នុងរដ្ឋសភាស្របតាមរដ្ឋធម្មនុញ្ញដែលបានកំណត់។ បញ្ហាទាំងឡាយដែលទាក់ទងនឹងច្បាប់ ការតាក់តែងនិងអនុម័តច្បាប់ នឹងត្រូវបានដោះស្រាយតាមរយៈរដ្ឋសភា។ រាល់ការសម្រេចទាំងនេះ នឹងធ្វើឡើងដោយតំណាងរាស្ត្រ។

ប្រជាពលរដ្ឋដែលខកចិត្តនឹងការសម្រេចបដិសេធចុះបញ្ជី គណបក្សភ្លើងទៀន ចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ កុំបោះបង់សិទ្ធិបោះឆ្នោតរបស់ខ្លួនម្ដងទៀត ដូចការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលបានធ្វើឲ្យខាត ៥ឆ្នាំ ម្ដងរួចហើយ៕

Khcct banner

អត្ថបទទាក់ទង