Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

អភិបាលខេត្តតាកែវជាប់ចំណាត់ថ្នាក់ជា«អភិបាលខេត្តអន់ជាងគេនៅកម្ពុជា»របស់សម្តេច ហ៊ុន សែន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក អ៊ូច ភា អភិបាលនៃគណ:អភិបាលខេត្តតាកែវ

តាកែវ៖លោក អ៊ូច ភា អភិបាលនៃគណ:អភិបាលខេត្តតាកែវ នៅថ្ងៃទី ១១ មិថុនានេះ ត្រូវបានសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃម្ពុជា ដាក់ចំណាត់ថ្នាក់ថា ជាអភិបាលខេត្តដែលអន់ជាងគេនៅប្រទេសកម្ពុជា។ការប្រកាសរបស់សម្តេចនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ធ្វើឡើងក្រោយពីលោក អ៊ូច ភា ក្តាប់របាយការណ៍អត់បានពីបញ្ហាចំណូលរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវទាំងមូល។

សម្តេច ហ៊ុន សែន​ បានគូសបញ្ជាក់ថា បញ្ហាចំណូលរបស់ប្រជាពលរដ្ឋក្នុងខេត្ត គឺជារឿងសំខាន់ដែលទាមទារឱ្យលោកអភិបាលខេត្តត្រូវយកចិត្តទុកដាក់ ហើយការស្តីបន្ទោសលើលោកអភិបាលខេត្តតាកែវ គឺជាសារព្រមានដល់អភិបាលខេត្តដ៏ទៃផ្សេងទៀតផងដែរ។

គួរបញ្ជាក់ថា​ប្រសាសន៍របស់សម្តេច ហ៊ុន សែននេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដែលពិធីនេះធ្វើឡើងនៅរោងចក្រ គ័នថេក ខេមបូឌា អ៉ិនធើណេសិនណល (KUANTECH CAMBODIA INTERNATIONAL)៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង